(សៀមរាប)៖ កូនឈើចម្រុះសរុប ១០,៤៣៨ ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយដល់ព្រះសង្ឃ និងសាធារណជន ដើម្បីយកទៅដាំនៅតាមដីចម្ការ តាមផ្ទះ សាលារៀន វត្តអារាម ជាដើម។ កូនឈើដែលចែកជូនចាប់ពីថ្ងៃទី០១-១៤ ខែកក្កដា រួមមាន៖

* ប្រគេនកូនឈើជូនភិក្ខុ ទេវបណ្ឌិតតោ សន ស៊ាន ព្រះចៅអធិការវត្តប្រាសាទសែនជ័យ ហៅវត្តភ្នំព្រះទេវៈ ចំនួន៧៥០ដើម ដើម្បីយកទៅដាំតាមដងផ្លូវ និងក្នុងបរិវេណទីធ្លាវត្ត ស្ថិតក្នុងភូមិរវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន រំដួល៥០ដើម ក្ងោក១០០ដើម ចាមរី២០០ដើម ផ្ញៀវ៥០ដើម ត្របែកព្រៃ៥០ដើម សូដា៥០ដើម ថ្កូវ៥០ដើម ត្រចៀកដំរី១០០ដើម និងខ្នារ១០០ដើម។

* ផ្តល់កូនឈើជូនលោក ម៉ៅ ហាត់ អាជីវករនៅក្រុងសៀមរាប ចំនួន៣០០ដើម ដើម្បីយកទៅដាំនៅដីផ្ទាល់ខ្លួន ស្ថិត ក្នុងភូមិខ្ទីង និងភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង៥០ដើម ធ្នង់៥០ដើម បេង៥០ដើម ចាមរី៥០ដើម រំដួល៥០ដើម និងកកោះ៥០ដើម។

* ផ្តល់កូនឈើជូនតំណាងនាយកដ្ឋានសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ចំនួន៩០០ដើម ដើម្បីយកទៅដាំនៅបរិវេណដីអតីតទីបញ្ជាការយោធភូមិភាគទី៤ មុខប្រាសាទអង្គរវត្ត និងរមណីយដ្ឋានប្រាសាទបេងមាលា។ កូនឈើទាំងនោះរួមមាន គ្រញូង២០០ដើម ធ្នង់៣០០ដើម ច្រេស២០០ដើម និងសំរោង២០០ដើម ។

* ផ្តល់កូនឈើជូនអ្នកស្រី សរ ធារី ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន១០០ដើម ដើម្បីយកទៅដាំនៅបរិវេណសាលារៀន និងវត្តអារាម ក្នុងភូមិព្រៃខ្នុរ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង២០ដើម ធ្នង់២០ដើម បេង២០ដើម គគីរ២០ និងឈើទាល២០ដើម។

* ផ្តល់កូនឈើជូនលោក ដឿម រ៉ង ប្រធានយុវជនប្រចាំឃុំអំពិល ចំនួន៧៥០ដើម ដើម្បីយកទៅដាំលំអនៅតាមសាលារៀន សាលាឆទាន វត្តអារាម និងទីតាំងផ្សេងៗក្នុងឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គគីរ៥០ដើម ឈើទាល៥០ដើម បេង៥០ដើម ធ្នង់៥០ដើម រំដួល៥០ដើម ផ្ញៀវ៥០ដើម ក្ងោក១០០ដើម ចាមរី២០០ដើម គូលែន៥០ដើម និងត្របែកព្រៃ១០០ដើម។

* ផ្តល់កូនឈើជូននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា ចំនួន១,១០០ដើម ដើម្បីយកទៅដាំនៅតាមខ្នងទំនប់ទំនប់បារាយណ៍ខាងលិចក្រោយពីជួសជុលរួច ។ កូនឈើទាំងនោះរួមមាន គ្រញូង២០០ដើម បេង១០០ដើម ធ្នង់២០០ដើម ច្រេស២០០ដើម កកោះ២០០ដើម ផ្តៀក១០០ដើម និងអង្កាញ់១០០ដើម។

* ផ្តល់កូនឈើជូនលោក ស្វាយ ហុង មេឃុំដូនកែវ ចំនួន១,៥០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណសាលាឃុំដូនកែវ និងទីធ្លាវត្តនាមរូប ស្ថិតក្នុងស្រុកពួក ខេត្តសៀមរាប ។ កូនឈើទាំងនោះរួមមាន គ្រញូង៥០០ដើម បេង២០០ដើម ធ្នង់៣០០ដើម ច្រេស១០០ដើម គគីរ៣០០ដើម និងកកោះ១០០ដើម។

* ប្រគេនកូនឈើជូនព្រះគ្រូពោធិសិរីវង្ស សុខ ពន្លឺ ព្រះចៅអធិការវត្តពោធិអង្គសិរីវ័នអូរវាយ ចំនួន៥២៥ដើម ដើម្បីយកទៅដាំក្នុងបរិវេណបឋមសិក្សាអូរវាយ និងក្នុងទីធ្លាវត្ត ស្ថិតក្នុងភូមិអូរវាយ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម បេង១០០ដើម ធ្នង់១០០ដើម ច្រេស២៥ដើម ផ្តៀក៥០ដើម ឈើទាល៥០ដើម កកោះ៥០ដើម និងត្រាច៥០ដើម។

* ផ្តល់កូនឈើជូនលោក ឈួន ឯម មេឃុំស្វាយចេក ចំនួន៣៥០ដើម ដើម្បីយកទៅដាំលំអនៅទំនប់តាសេង ស្ថិតក្នុងឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គគីរ២០០ដើម ឈើទាល១០០ដើម និងរំដួល៥០ដើម។

* ផ្តល់កូនឈើជូនលោក រ័ត្ន ភារម្យ មន្ត្រីរាជការនៅខេត្តសៀមរាប ចំនួន៦០ដើម ដើម្បីយកទៅដាំនៅខេត្តឧត្តរមានជ័យ។ កូនឈើទាំងនោះរួមមាន គ្រញូង១៥ដើម ធ្នង់១៥ដើម បេង១៥ដើម និងច្រេស១៥ដើម។

* ផ្តល់កូនឈើជូនលោក ធិ ណារ៉េន តំណាងធនាគារជាតិនៃកម្ពុជាសាខាខេត្តសៀមរាប ចំនួន២,០០០ដើម ដើម្បីយកទៅដាំនៅស្រុកសន្ទុក ខេត្តកំពង់ធំ និងនៅលើដីទំនេររបស់ធនាគារជាតិ ស្ថិតនៅភ្នំរាប ខេត្តកណ្តាល។ កូនឈើទាំងនោះរួមមាន គគីរ១,៥០០ដើម ឈើទាល៣០០ដើម និងសំរោង២០០ដើម។

* ផ្តល់កូនឈើជូនលោក ស៊ន់ កាន់ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៥០០ដើម ដើម្បីយកទៅដាំតាមជើងភ្នំគូលែន ស្ថិតក្នុងភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ត្រយឹង១០០ដើម ត្រាច១០០ដើម ត្រសេក១០០ដើម ត្រចៀកដំរី១០០ដើម សេដា៥០ដើម និងផ្ញៀវ៥០ដើម។

* ផ្តល់កូនឈើជូនលោក ស៊ុន រ៉ាពីដ បំរើការងារនៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចំនួន៥០០ដើម ដើម្បីយកទៅដាំនៅលើដីទំនេរផ្ទាល់ខ្លួន ស្ថិតក្នុងប្រជៀវបាត ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម បេង១០០ដើម ធ្នង់២០០ដើម និងច្រេស១០០ដើម។

* ផ្តល់កូនឈើជូនលោក ប៉ាន់ ប៉ូច តំណាងរដ្ឋបាលឃុំសំរាងយា ចំនួន៨០០ដើម ដើម្បីយកទៅដាំតាមវត្តអារាម សាលារៀន និងដាំការពារដីសហគមន៍ ស្ថិតក្នុងភូមិតាជេត ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង២០០ដើម ធ្នង់២០០ដើម បេង១០០ដើម ច្រេស១០០ដើម និងកកោះ២០០ដើម។

* ផ្តល់កូនឈើជូនលោក សុស ប្រាហ៊ីម បុគ្គលិកក្រុមហ៊ុនឯកជន ចំនួន៣០០ដើម ដើម្បីយកទៅដាំនៅលើដីទំនេរផ្ទាល់ខ្លួន ស្ថិតនៅភូមិច្រករមៀត ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ កូនឈើទាំងនោះរួមមាន ធ្នង់២០០ដើម និងបេង១០០ដើម៕