(ភ្នំពេញ)៖ សម្រាប់សប្ដាហ៍ថ្មីនាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ Fresh News Plus សូមលើកយកនូវគតិបណ្ឌិតថ្មីទាំង ៥ ឃ្លាថ្មីៗទៀត ដែលរួមមានដូចតទៅ៖

១៖ ការព្យាយាម ជាស្ពានចម្លងអ្នកពីក្ដីស្រមៃទៅកាន់ភាពជោគជ័យ (ភិក្ខុ គូ សុភាព)។

២៖ ឧបសគ្គទាំងឡាយ នឹងចុះចាញ់ការព្យាយាម (លេអូណាដូ ដាវិនស៉ី ម្ចាស់គំនូរម៉ូណាលីសា)។

៣៖ អ្នកដែលមិនធ្វើអ្វីសោះ ទើបមិនចេះខុស (តេអូដ័រ ហ្វូឡាំង ដឺ បង់វីល អ្នកនិពន្ធល្ខោនជនជាតិបារាំង)។

៤៖ ការចេះរៀនសូត្រអំពីកំហុសឆ្គង វានឹងធ្វើឱ្យយើងកាន់តែឆ្លាត (សុភាសិតអាហ្វ្រិក)។

៥៖ កូនប្រុស ចិត្តធំប៉ុនណា ក្រោមមេឃត្រូវតែធំប៉ុនហ្នឹង! (សុភាសិតម៉ុងហ្គោល)៕