(ហ្សូរិច)៖ សហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់អន្តរជាតិ FIFA នាពេលថ្មីៗនេះបានកំពុងពិចារណាផ្លាល់ប្តូរច្បាប់ប្រកួតចំនួន ៥ចំណុចនៅពេលដែលច្បាប់ចាស់ប្រើមកដល់បច្ចុប្បន្ននេះ មានរយៈពេលជិត ១សតវត្សរ៍មកហើយ។

តែយ៉ាងណាចំពោះច្បាប់ថ្មីមានដល់ទៅ ៥ចំណុចដែល FIFA កំពុងពិចារណាដាក់ចេញនោះ ត្រូវបានក្រុមអ្នកគាំទ្រនៅជុំវិញពិភពលោកមិនពេញចិត្ត និងបានខឹងសម្បារយ៉ាងខ្លាំងថែមទៀតផង។ នេះយោងតាមការចេញផ្សាយដោយ Inside Sports នាថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១។

ច្បាប់ថ្មីទាំង ៥ចំណុចដែល FIFA កំពុងពិចារណាកែប្រែ មុនការដាក់ចេញជាផ្លូវការនោះរួមមានដូចខាងក្រោម៖
១៖ ការប្រកួត ១វគ្គមានតែ ៣០នាទីប៉ុណ្ណោះ ខុសពីរាល់ដល់មាន ៤៥នាទី
២៖ អាជ្ញាកណ្តាលចុចនាឡិកាស្កុបតែម្តង នៅពេលបាល់ចេញក្រៅ ជៀសវាងការខាតម៉ោង ក៏ដូចជាថែមម៉ោង
៣៖ មិនកំណត់ចំនួនប្តូរកីឡាករឡើយ គ្រាដែលបច្ចុប្បន្នប្តូរបាន ៣ទៅ៥នាក់ក្នុង ១ប្រកួត
៤៖ ពេលបាល់ចេញក្រៅ ជំនួសដោយការទាត់វិញ ខុសពីបច្ចុប្បន្នបោះដោយដៃ២
៥៖ កីឡាករណាទទួលបានកាតលឿង នឹងចេញក្រៅ ៥នាទី ទើបមានសិទ្ធិចូលវិញ។

គួរបញ្ជាក់ផងថា ច្បាប់ថ្មីទាំង ៥ចំណុចដែល FIFA ត្រៀមដាក់ចេញនេះ នឹងប្រើក្នុងការប្រកួតពាន «Future of Football Cup» កម្រិតយុវជន U19 ដែលមានមកពីក្លិបអាជីព PSV និង AZ Alkmaar របស់ហូឡង់, RB Leipzig របស់អាល្លឹម៉ង់ និង Club Brugge របស់ប្រទេសប៊ែលហ្សិក ក៏បានប្រកាសគាំទ្រ និងចូលរួមដូចៗគ្នាផងដែរ៕