(ញូវយ៉ក)៖ ក្រុមបាល់ទាត់ផ្នែកបុរសជម្រើសជាតិអាមេរិក បានឈ្នះកៅអី១ ឡើងទៅឈរចាំមុននៃពានរង្វាន់ប្រចាំតំបន់អាមេរិកខាងជើង CONCACAF Gold Cup 2021 នៅពេលយកផ្តួលគូប្រជែង ១-០ នៅថ្ងៃបិទបញ្ចប់នៃការប្រកួតសន្សំពិន្ទុក្នុងពូលនាយប់មិញនេះ។

អាមេរិក ជាក្រុមមួយដែលខកខានជុំផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ពិភពលោកដូចទៅនឹងហូឡង់ និងអាសូរីអ៉ីតាលី ផងដែរដោយសារធ្លាក់នៃវគ្គជម្រុះ។

៣ប្រកួតក្នុងពូល B ក្នុងយុទ្ធនាការពានប្រចាំតំបន់ Gold Cup 2021 លើកទី១៦ នេះដែរ អាមេរិកលេងមិនចាញ់ឡើយ ដោយរកបាន ៩ពិន្ទុពេញឈរនៅកំពូលតារាង ពោលគឺឈ្នះហាយទី ១-០ នៅថ្ងៃបើកឆាក មុនមកបំបាក់ម៉ានីនីក ៦-១ និងចុងក្រោយប្រកួតលើកទី៣ ឈ្នះក្រុមខ្លាំងក្នុងតំបន់ដូចគ្នា កាណាដា ត្រឹម ១-០ ពីការធ្វើបានសម្រេចដោយកីឡាករ Shaq Moore តាំងពីនាទីទី១ មកម្ល៉េះ។

តែយ៉ាងណា កាណាដា ក៏បានឡើងទៅវគ្គ ៨ក្រុមចុងក្រោយដូចទៅនឹងម្ចាស់ផ្ទះអាមេរិកដែរ ដ្បិតបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ចេញពីពូល B ដែលមាន ៦ពិន្ទុ ក្រោយឆ្លងកាត់ ៣ប្រកួតក្នុងពូល ឈ្នះ២ និងចាញ១ គ្រាដែលមិចស៊ិក ជាក្រុមការពារជើងឯកដែលស្ថិតក្នុងពូល A។ នេះក៏លើកទី១ ផងដែរដែលព្រឹត្តិការណ៍ Gold Cup នេះប្រើប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល (VAR)៕