(ភ្នំពេញ)៖ ការសិក្សាពីចម្ងាយបានក្លាយជាបញ្ហាប្រឈមចម្បងមួយ ក្នុងការរក្សាឱ្យបាននូវប្រសិទ្ធភាព ដូចការសិក្សារៀនសូត្រក្នុងសាលាផ្ទាល់ដែរ ជាពិសេសការអប់រំសិស្សានុសិស្ស ក្នុងកម្រិតមត្តេយ្យសិក្សា។ សាលា រ៉េនហ្វត អន្តរជាតិ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មាតាបិតា និងអ្នកអាណាព្យាបាល ក្នុងការរក្សាគុណ ភាពអប់រំ ក្នុងកំឡុងការសិក្សាពីចម្ងាយ ក្នុងត្រីមាសសិក្សាទី៤នេះ។

សាលាស្តង់ដារចក្រភពអង់គ្លេសមួយនេះ បាននាំមកនូវកម្មវិធីសិក្សា EYFS សម្រាប់កម្រិតមត្តេយ្យសិក្សា ចាប់ពីកុមារអាយុ១ឆ្នាំកន្លះ រហូតដល់ ៥ឆ្នាំ។ កម្មវិធីសិក្សាដ៏ពិសេស ត្រូវបានបង្រៀននៅតាមបណ្តាសាលារៀនជាច្រើននៅជុំវិញពិភពលោក ជាពិសេសនៅចក្រភពអង់គ្លេស។

កម្មវិធី EYFS ផ្តោតសំខាន់លើការអភិវឌ្ឍរបស់កុមារ តាមរយៈការលេងដោយប្រើប្រាស់ប្រាជ្ញានិងសកម្មភាពផ្សេងៗ។ កុមារសិក្សាកម្មវិធីនេះ នឹងសិក្សាផ្តោតលើការទំនាក់ទំនងនិងភាសា ការអភិវឌ្ឍផ្នែកអារម្មណ៍ផ្ទាល់ខ្លួន និងសង្គម ការអភិវឌ្ឍផ្នែករាងកាយ ការបង្កើន បំនិនអក្សរសាស្រ្ត និងគណិតសាស្រ្ត ការស្វែងយល់ពីពិភពលោក និងការផ្តោតលើផ្នែកសិល្បៈនិងការរចនា។

គ្រូបង្រៀនកម្មវិធី EYFS នេះសុទ្ធតែជាជនជាតិដើមអង់គ្លេស ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលគរុកោសល្យត្រឹមត្រូវ និងមានបទពិសោធន៍ក្នុងការបង្រៀន នៅតាមសាលាអន្តរជាតិនានា ជុំវិញពិភពលោក។ តាមរយៈការអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវស្តង់ដារកម្មវិធីសិក្សា EYFS និងទេពកោសល្យខ្ពស់ក្នុងការបង្រៀនរបស់លោកគ្រូអ្នកគ្រូ បានធ្វើឱ្យសិស្សានុសិស្សនៅតែបន្តភាពរីករាយក្នុងការសិក្សា ក្នុងកំឡុងការសិក្សាពីចម្ងាយនេះ។

លោក Herath Suranga នាយកទទួលបន្ទុករង្វាយតម្លៃគុណភាពអប់រំ បានថ្លែងថា «រ៉េនហ្វត ពិតជាមានមោទន ភាពខ្ពស់ ដែលសិស្សានុសិស្សមត្តេយ្យសិក្សារបស់យើងភាគច្រើន នៅតែបន្តការសិក្សាដោយឥតអាក់ខាន ក្នុងកំឡុងការ សិក្សាពីចម្ងាយនេះ»

សាលា រ៉េនហ្វត អន្តរជាតិ ជាគ្រឹះស្ថានសិក្សាទើបបង្កើតថ្មី។ រ៉េនហ្វត នាំមកជូននូវកម្មវិធីសិក្សាពីចក្រភពអង់គ្លេស ចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់បឋមសិក្សា។ ក្នុងនោះសាលាក៏បង្រៀនកម្មវិធី៣ភាសាផងដែរ។ សិស្សានុសិស្សអាចសិក្សា ៣ កម្មវិធី ក្នុងពេលតែមួយ រួមមាន៖ កម្មវិធីសិក្សាអន្តរជាតិ កម្មវិធីសិក្សាជាតិ និងកម្មវិធីសិក្សាភាសាចិន។

រ៉េនហ្វត ចាប់ផ្តើមទទួលសិស្សថ្មី ឱ្យចូលរៀនក្នុងឆ្នាំសិក្សាថ្មី ២០២១-២០២២។ ដូច្នេះសម្រាប់មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្ស ដែលចាប់អារម្មណ៍សូមទំនាក់ទំនងចុះឈ្មោះចូលរៀន មកកាន់ការិយាល័យទទួលចុះឈ្មោះ ចូលរៀននិងផ្តល់ព័ត៌មាន។ សម្រាប់សិស្សថ្មី ដែលចុះឈ្មោះចូលរៀនក្នុងខែមិថុនា ឆ្នាំ២០២១ នឹងទទួលបានការបញ្ចុះតម្លៃ Early Bird ពិសេស។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ទូរសព្ទលេខ ០២៣ ៩២៧ ៩៩៩/ ០៨៩ ៩២៧ ៩៩៩ ឬអាសយដ្ឋាន អគារលេខ ១២ ផ្លូវលេខ ៣១០ សង្កាត់បឹងកេងកង ១ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ៕

សូមទស្សនាវីដេអូ៖

* វីដេអូ១៖ https://fb.watch/6pakVGCfJv/
* វីដេអូ២៖ https://fb.watch/6palV-DZma/