(ភ្នំពេញ)៖ រសជាតិជីវិតដែលពោរពេញទៅដោយ ភាពស្រស់បំព្រងនៃរុក្ខជាតិបៃតង ជាមួយប្រណិតភាពនៃការស់នៅបែបទាន់សម័យ ស៊ីវិល័យ ពោរពេញដោយបរិស្ថានល្អ ផាសុកភាព ភាពស្រស់ស្រាយ និងសុវត្ថិភាព ព្រមទាំងបង្កើនសុភមង្គល និងសុខភាពល្អក្នុងគ្រួសារ នឹងក្លាយជាការពិតជាមួយនឹងបុរី សុវណ្ណភូមិ។

សុវណ្ណភូមិ គ្រោងអភិវឌ្ឍន៍បុរីមួយ នៅលើផ្ទៃដីទំហំ ៣០ហិចតា ដែលមានទីតាំងស្ថិតនៅក្នុងភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ដែលមានខ្យល់ អាកាសធម្មជាតិពីទន្លេសាប និងទន្លេមេគង្គតំបន់មានសក្តានុពលអភិវឌ្ឍន៍ ទាំងវិស័យរដ្ឋបាល ពាណិជ្ជកម្ម និងគម្រោងលំនៅដ្ឋានធំៗជាច្រើនក្នុងជាយរាជធានីភ្នំពេញ។

គម្រោងបុរី សុវណ្ណភូមិ មានទីតាំងនៅភាគខាងជើងនៃរាជធានីភ្នំពេញ ហើយស្ថិតនៅក្បែរពហុកីឡដ្ឋានមរតកតេជោ វិមានឈ្នះឈ្នះ ក្លឹបវាយកូនហ្គោល ហ្គាដិន ស៊ីធី និងសួនទឹក ហ្គាដិនស៊ីធី ស្ថិតក្នុងតំបន់ដែលមានការអភិវឌ្ឍ ទៅលើវិស័យអចលនទ្រព្យជាច្រើន គួបផ្សំមានបូកបញ្ចូលនូវការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធផ្លូវក្រវ៉ាត់ក្រុង គម្រោងបុរី គម្រោងអភិវឌ្ឍន៍ឧស្សាហកម្ម និងគម្រោងអភិវឌ្ឍដីឡូត៏ជាច្រើនទៀត។

គម្រោងបុរី សុវណ្ណភូមិ ជាគម្រោងលំនៅឋានសហគមន៍ធម្មជាតិបែបបៃតងមួយ ហើយបានផ្តោតសំខាន់លើប្រជាជនកម្ពុជា ដែលប្រាថ្នាចង់បាននូវគេហដ្ឋានយ៉ាងប្រណិត ដែលមានគុណភាពសំណង់រឹងមាំ និងរចនាម៉ូដផ្ទះយ៉ាងល្អរួមទាំងមានបរិយាកាស ផាសុកភាព និងបរិស្ថានហើយទាំងអស់នេះ គឺជាការផ្សាភ្ជាប់ឆ្លើយតប នឹងតម្រូវការ បច្ចុប្បន្នរបស់ប្រជាជន។

បុរី សុវណ្ណភូមិ បានសាងសង់ម៉ូដផ្ទះបែបទាន់សម័យ មានជញ្ជាំងដាច់ៗពីគ្នា មានទីធ្លារខាងក្រៅផ្ទះដែលជាកន្លែងអាចអង្គុយលេង រឺរៀបចំជាសួនតាមចំណូលចិត្ត (វីឡាទោល) និងមានលក្ខណៈពិសេសៗដូចជា៖ តម្លៃល្អសមរម្យ (តម្លៃចាប់ពី ៣ម៉ឺនដុល្លារឡើងទៅ) ជាមួយម៉ូដផ្ទះជាច្រើនជម្រើស, មានដីនៅសល់ជុំវិញផ្ទះ និងចំណតរថយន្ត, ក្នុងបុរី មានសួនច្បារទំហំ ៧ពាន់ម៉ែត្រការ៉េ សម្រាប់លម្ហែកាយ, ជុំវិញបុរី មានផ្លូវរត់ហាត់ប្រាណ ឬធាក់កង់ដាច់ដោយឡែកពីផ្លូវចរចរណ៍សរុមប្រវែង១ ២៦០ម៉ែត្រ, គុណភាពសំណង់ និងគ្រឿងបរិក្ខាមានស្ដង់ដារ និងលក្ខខណ្ឌបង់ប្រាក់ និងបង់រំលស់អំណោយផល។

បុរីសុវណ្ណភូមិបានឈានមុខគេនៅកម្ពុជាលើការប្រើប្រាស់ គោលគំនិតឌីហ្សាញបែបប៉ែកអ៉ឺរ៉ុប គឺ Minimalism ឬ «តិច គឺច្រើន» ដើម្បីសាងសង់នូវផ្ទះ វីឡាទោល ជាច្រើន ម៉ូដ ដែលមិនទាមទារផ្ទៃដីធំទូលាយខ្លាំងឡើយ តែមើលទៅស្អាតទាក់ភ្នែក ហើយមានសល់ដីជុំវិញផ្ទះដែលអាចធ្វើសួន ឬដាំដំណាំបានថែមទៀត។

ជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលមានចំណូលមធ្យម គឺអាចទិញផ្ទះមួយដ៏សមរម្យស្អាត តម្លៃធូរ ល្មមរស់នៅមួយស្រួលនៅបុរីសុណ្ណភូមិ ។ ទាំងទីតាំងទាំងតម្លៃម៉ូតផ្ទះ គុណភាព ឃើញហើយធានាពេញចិត្តស្ដូក ពិសេសបំផុតគឺតម្លៃដែលអាចល្មមរត់ទៅរួចមិនរងសម្ពាធលើការបង់រំលស់ ឬទិញផ្ដាច់នោះទេ។ ព្រមទាំងមានធនាគារ CIMB Plc ជាដៃគូដែរផ្តល់ជូនអតិថជនបានកម្ចី ៧០% នៃតម្លៃផ្ទះសរុប ជាមួយសេវាកម្មលឿនរហ័សក្នុងអត្រាការប្រាក់ទាបត្រឹមតែ ៧.៥% ក្នុងមួយឆ្នាំហើយអាចធ្វើការបង់រហូត ដល់រយៈពេល ២៥ឆ្នាំថែមទៀតផង។

បើតាមម្ចាស់គម្រោងបុរីសុវណ្ណភូមិ បានឲ្យដឹងថា ក្រោយមានការផ្ទុះឡើងនៃមេរោគកូវីដ ១៩ លោកមើលឃើញកាន់តែច្បាស់ នូវតម្រូវការប្រជាពលរដ្ឋខ្មែរយើង ដែលចង់មានផ្ទះរស់នៅប្រកបដោយផាសុកភាព ដែលមិនត្រឹមតែជាជម្រកប៉ុណ្ណោះទេ តែជាផ្ទះដែលផ្តល់សុភមង្គលដល់ក្រុមគ្រួសារ ជួយឲ្យសុខភាពអ្នករស់នៅរឹងមាំ ទាំងផ្លូវចិត្ត និងផ្លូវកាយ។

លោកថា «ចក្ខុវិស័យរបស់ បុរីសុវណ្ណភូមិ គឺមិនមែនគ្រាន់តែសង់ផ្ទះសម្រាប់លក់ប៉ុណ្ណោះទេ តែចង់បង្កើតឲ្យមាននូវសហគមន៍មួយ ដែលរស់នៅហ៊ុមព័ន្ធដោយធម្មជាតិ មានខ្យល់បរិសុទ្ធ តាមផ្ទះមានសួនផ្កា និងសួនបន្លែបៃតងខ្ចី ផ្ទៃដីប្រមាណ ៧ពាន់ម៉ែត្រការ៉េ នឹងត្រូវអភិវឌ្ឍឲ្យទៅជាសួនច្បារ សម្រាប់ដើរហាត់ប្រាណ ស្រូបខ្យល់ អាកាសបរិសុទ្ធ មានផ្លូវសម្រាប់ដើរ ឬធាក់កង់ និងសម្រាកលំហែកាយដ៏ពេញលេញមួយ ដែលខ្ញុំជឿជាក់ថានេះជាអ្វីដែលប្រជាពលរដ្ឋតែងស្រមៃចង់បាន។

បុរីសុវណ្ណភូមិមានទីតាំងក្នុងឃុំសំបួរមាស នៅជាប់ផ្លូវរដ្ឋទំហំ ៤០ម៉ែត្រលេខ ២៦១ ស្របទៅនឹងខ្សែផ្លូវអាស៊ានលេខ 6A ងាយត្រឹមតែ១៥នាទីពីរង្វង់មូលជ្រោយចង្វា ៨នាទីពីវិមានឈ្នះៗ និងមានចម្ងាយ ១៨គីឡូម៉ែត្រ ពីរង្វង់មូលជ្រោយចង្វារ និង៥នាទីពីស្ពានលេខ9 លេខទូរស័ព្ទ៖ 010 736 663 / 012 736 663 / 068 736 66
និងហ្វេសប៊ុកផេក៖ BoreySovannaphumi ៕