(បាសេឡូណា)៖ គ្រាន់តែបង្ហោះរូបភាព ១សន្លឹកអមដោយពាន Copa America 2021 ជាមួយក្រុមជម្រើសជាតិពពកសអាហ្សង់ទីននៅបណ្តាញសង្គម Instagram ធ្វើឲ្យកីឡាករខ្សែប្រយុទ្ធ Lionel Messi ទទួលបានអ្នកចុច Like ជាង ២០លាននាក់មិនធ្លាប់មានពីមុនមក។

ចំនួនដ៏ច្រើនលើសលប់នៅលើគណនី Instagram នេះវ៉ាដាច់កំណត់ត្រារបស់ Cristiano Ronaldo ដែលបង្ហោះរូបឈ្នះពានឯកត្តជន Ballon D’Or លើកទី៥ ចុងក្រោយគេកាលឆ្នាំ២០១៧ ទៅទៀត។

អមទៅដោយពានប្រចាំព្រឹត្តិការណ៍ Copa America 2021 ដែលកីឡាករវ័យ ៣៤ឆ្នាំបង្ហោះនៅលើ Instagram ក្នុងបន្ទប់ផ្លាស់ប្តូរសំលៀកបំពាក់នោះក៏បានសរសេរ Caption នៅលើនោះផងថា «What a beautiful madness! This is unbelievable! Thank you, God! We are the champions!»។

តែយ៉ាងណា កីឡាករដែលកំពុងប្រកបអាជីពនៅអេស្ប៉ាញ ក្នុងក្លិបអ្នកមានបុណ្យ FC Barcelona ខាងលើនេះ នៅមានអ្នក followers តិចជាង Cristiano Ronaldo នោះទេ ដែលឈរនៅលេខ១ ដែលមានអ្នក fellow ជាង ៤០០លាននាក់ នៅពេលដែល Messi ឈរនៅលេខរៀងទី៨ មានតែ fellow តែជាង ២៣៣លាននាក់ ប៉ុណ្ណោះនៅលើគណនី Instagram៕