(តូក្យូ)៖ ការមកដល់ប្រទេសជប៉ុន របស់ក្រុមអត្តពលិកអាហ្វ្រិកខាងត្បូង ២នាក់បានតេស្តវិជ្ជមានជំងឺ COVID-19 ក្នុងចំណោម ៨នាក់ត្រូវបានដាក់នៅដាច់ដោយឡែក មុនព្រឹត្តិការណ៍កីឡាចម្រុះ Tokyo Olympic 2020 ចាប់ផ្តើមនៅប៉ុន្មានថ្ងៃខាងនេះ ដែលបានរកឃើញនៅក្នុងភូមិកីឡារបស់អត្តពលិកតែម្តង។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។

យ៉ាងហោចណាស់មានអត្តពលិក ៦នាក់ និងបុគ្គល ២នាក់ផ្សេងទៀតដែលស្ថិតនៅភូមិកីឡា Tokyo Olympic (Team GB) ដែលមានទាំងក្រុមអត្តពលិកត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក បន្ទាប់ពីមានការជាប់ពាក់ព័ន្ធជាមួយបុគ្គលដែលតេស្តវិជ្ជមាន COVID-19 កាលពីការមកដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នៅជប៉ុន ខណៈដែលសមាគមបាល់ទាត់អាហ្រ្វិកខាងត្បូង បានបង្ហាញថា មានអត្តពលិក Thabiso Monyane និង Kamohelo Mahlatsi ក្នុងនោះបុគ្គិលវីដេអូរបស់ក្រុមអាហ្វ្រិកខាងត្បូង ក៏បានរកឃើញវិជ្ជមានផងដែរកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

មន្ត្រីរៀបចំព្រឹត្តិការណ៍ Tokyo Olympic 2020 ក៏បានឲ្យដឹងថា មានសមាជិកមន្រ្តីកីឡា កីឡាកររបស់ក្រុមអាហ្រ្វីកខាងត្បូង ប្រមាណ ២១នាក់ក៏ត្រូវបានដាក់ឲ្យពួកនៅដាច់ដោយឡែក និងត្រូវតាមដាក់ធ្វើតេស្តជារៀងរាល់ថ្ងៃ នៅពេលដែលការប្រកួតបាល់ទាត់ផ្នែក បុរសនិង នារី នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ មុនគេនៃព្រឹត្តិការណ៍កីឡាទាំងអស់ចាប់ផ្តើមបន្តបន្ទាប់៕