(ភ្នំពេញ)៖ អ្នកនិពន្ធល្បីឈ្មោះនៅក្នុងផលិតកម្មហង្សមាស គឺលោក Tho Meet បានបញ្ចេញស្នាដៃជាបន្តបន្ទាប់ សម្រាប់បទចម្រៀងថ្មីៗក្នុងផលិតកម្ម ខណៈរាល់ស្នាដៃរបស់លោកដែលត្រូវបានបញ្ចេញមក គឺទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ជាពិសេសបានធ្វើឲ្យទស្សនិកជនដែលទស្សនាហើយ ទទួលនូវរសជាតិថ្មីប្លែកមួយបែបទៀត ទាំងសំនៀងរបស់តារាចម្រៀង ស្ទីលតុបតែងខ្លួន និងខ្លឹមសារក្នុងបទចម្រៀង។
ជាក់ស្តែង នៅថ្ងៃទី១៨ ខែកក្កដា ថ្មីៗនេះចម្រៀងមួយបទក្រោមចំណងជើងថា «នឹកបងខ្លះទេ» ត្រូវបានផលិតកម្មហង្សមាសបញ្ចេញឡើង សម្រាប់ឲ្យទស្សនិកជនស្តាប់ និងទស្សនាកំសាន្ត និងបន្ធូរអារម្មណ៍ក្នុងរដូវកាលកូវីដ-១៩នេះ។ អ្វីដែលពិសេស គេសង្កេតឃើញថា បទថ្មីនេះពិតមានចំណុចគួរឲ្យចាប់អារម្មណ៍ជាខ្លាំង ពោលគឺការតុបតែងខ្លួនរបស់លោក ខេមរៈ សិរីមន្ត ជាបែបយុវវ័យ គឺសង្ហារមិនចាញ់តារាចម្រៀងជំនាន់ក្រោយឡើយ។ ងាកមការសម្តែង រួមទាំងទឹកដមសំនៀង និងខ្លឹមសារផងនោះ រឹតតែធ្វើឲ្យមហាជនជក់ចិត្តក្នុងការទស្សនាថែមទៀត។
Tho Meet បញ្ជាក់ប្រាប់ Fresh News Plus ថា នេះជាបទចម្រៀង ដែលលោកបានធ្វើ សម្រាប់តារាចម្រៀងប្រុស។ ដូច្នេះហើយទើបលោក បានដាក់បញ្ចូល នូវរសជាតិថ្មីមួយ សម្រាប់លោក ខេមរៈ សិរីមន្ត ហើយជាលទ្ធផលបទចម្រៀងនេះ បាននឹងកំពុងទទួលបានការចាប់អារម្មណ៍ និង មានការលើកទឹកចិត្តច្រើនពីប្រិយមិត្តរបស់តារាចម្រៀង ពិសេសសរសើរលើការផ្លាស់ប្ដូរស្ទីលរបស់តារាចម្រៀងនិងរសជាតិនៃបទ ចម្រៀងថាថ្មីនិងប្លែករហូត។
ចង់ដឹងថា ការសម្តែងរបស់លោក ខេមរៈ សិរីមន្ត ក្នុងបទនេះថ្មី និងប្លែង រួមទាំងពីរោះកម្រិតណានោះ សូមទស្សនាវីដេអូខាងក្រោម៖