(ភ្នំពេញ)៖ ក្រុមការងារភេសជ្ជៈប៉ូវកម្លាំងមីស៉ីល បានប្រគល់រង្វាន់ ម៉ូតូ ZoomerX ២គ្រឿង បន្ថែមទៀតដល់អ្នកឈ្នះរង្វាន់ មកពីខេត្តកំពង់ស្ពឺ។ ការប្រគល់ និងទទួលរង្វាន់ បានធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១។

អតិថិជនមានសំណាងឈ្នះរង្វាន់ម៉ូតូ ZoomerX ពីមីស៉ីលទាំងពីរនាក់ រួមមាន៖

* ទី១៖ ឈ្មោះ កយ សាវ ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរជាកសិករ មានទីលំនៅ នៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

គាត់ទិញភេសជ្ជៈប៉ូវកម្លាំងមីស៉ីលតែ ០២កំប៉ុងប៉ុណ្ណោះ ក៏ត្រូវបានរង្វាន់ម៉ូតូ ០១គ្រឿងនេះតែម្តង។ សាវ បានរៀបរាប់ដំណើរឿងថា ពេលនោះគាត់ធ្វើដំណើរទៅស្រែ ហើយបានទិញមីស៉ីល ០១កំប៉ុងមកហូប ពេលគាស់មកក៏ត្រូវរង្វាន់បាន ០១កំប៉ុងទៀត គាត់ក៏ដូររង្វាន់ជាមួយអ្នកលក់ ហើយពេលគាស់ហូបកំប៉ុងទី២នោះ ស្រាប់តែឃើញរូបម៉ូតូតែម្តង គាត់ត្រេកអរយ៉ាងខ្លាំងក៏ស្រែកប្រាប់គេឯងផ្អើលអស់ អ្នកទៅស្រែជាមួយគ្នា។

* ទី២៖ ឈ្មោះ អ៊ូច ញ៉ុន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាកសិករផងដែរ មានទីលំនៅ នៅឃុំកាត់ភ្លុក ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

គាត់ទិញភេសជ្ជៈប៉ូវកម្លាំងមីស៉ីលតែ ០១កំប៉ុងប៉ុណ្ណោះ ក៏ត្រូវបានរង្វាន់ម៉ូតូ ០១គ្រឿងនេះនឹងគេដែរ។ ញ៉ុន ប្រាប់ពីដំណើរឿងថា គាត់ត្រូវរង្វាន់នេះនៅពេលដែលគាត់ត្រឡប់ពីដកសន្ទូងឯថ្នាលវិញ គាត់បានទិញមីស៉ីល ០១កំប៉ុងមកហូប ស្រាប់តែគាស់មកឃើញរូបម៉ូតូតែម្តង គាត់អររំភើបយ៉ាងខ្លាំងក៏ស្រែកប្រាប់អ្នកលក់ និងត្រឡប់ទៅប្រាប់ក្រុមគ្រួសារដែលនៅដកសន្ទូងវិញ ផ្អើលពេញស្រែហើយនាំគ្នាត្រឡប់មកភូមិដើម្បីទាក់ទងប្រាប់ទៅក្រុមហ៊ុន។

ចំណែកឯអ្នកលក់ភេសជ្ជៈប៉ូវកម្លាំងមីស៉ីល ឱ្យអ្នកឈ្នះរង្វាន់ម៉ូតូ ZoomerX ទាំងពីរនាក់ខាងលើនេះ ក៏ទទួលបានកាដូរលើកទឹកចិត្តជាភេសជ្ជៈប៉ូវកម្លាំងមីស៉ីល ម្នាក់ៗចំនួន៥០កេសផងដែរ នោះគឺ លោក ឆឹម ជីវ័ន ជាអ្នកលក់ភេសជ្ជៈនៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ និងលោកស្រី ពេជ្រ វណ្ណា ជាអ្នកលក់ភេសជ្ជៈនៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងមីស៉ីល លោក នៅ កុសល់ បានសម្តែងការអបអរដល់អ្នកឈ្នះរង្វាន់ទាំងពីរនាក់នៅពេលនេះ ហើយបន្ថែមថាក្រុមហ៊ុនបន្តរកឃើញអតិថិជនឈ្នះរង្វាន់កាន់តែច្រើនឡើងៗជារៀងរាល់ថ្ងៃ។ លោកក៏សូមជូនពរ ឱ្យអតិថិជនទាំងអស់ ដែលតែងតែគាំទ្រភេសជ្ជៈប៉ូវកម្លាំងមីស៉ីល មានសំណាងឈ្នះរង្វាន់ធំគ្រប់ៗគ្នា។

ភេសជ្ជៈប៉ូវកម្លាំងមីស៉ីល មានរង្វាន់ជាច្រើននៅក្រោមក្រវិលកំប៉ុងស្រាប់ ពិសេសរង្វាន់ជាលុយសុទ្ធ និង រង្វាន់ម៉ូតូ ZoomerX ដ៏ច្រើនសន្ធឹកសន្ធាប់៕