(ភ្នំពេញ)៖ មហោស្រពពិព័រណ៍តន្ត្រីអាស៊ាន ឆ្នាំ២០២១ នឹងត្រូវរៀបចំឡើង នាខែកញ្ញាខាងមុខនេះ តាមរយៈប្រព័ន្ធអនឡាញ ដោយសារតែវិបត្តិកូវីដ-១៩។ សម្រាប់ឆ្នាំនេះ ជាលើកទី២ហើយ ដែលមហោស្រពពិព័រណ៍តន្ត្រីអាស៊ាន ត្រូវបានរៀបចំឡើង ដោយមានការចូលរួមពីសំណាក់អ្នកសិល្បៈ និងអ្នកជំនាញតន្ត្រីល្បីៗទូទាំងសកលលោក ក្នុងគោលបំណងជួយដល់អ្នកសិល្បៈក្នុងតំបន់ ធ្វើយ៉ាងណាឲ្យមានភាពសកម្មភាព និងផលិតបទចម្រៀង ឬតន្ត្រីរបស់ខ្លួនជាបន្តទៀត ត្បិតវិស័យនេះបានរងផលប៉ះពាល់ ដោយសារវិបត្តិកូវីដ-១៩ក្តី។

ដោយសារវិស័យតន្ត្រី កំពុងត្រូវបានទស្សនិកជនគាំទ្រយ៉ាងខ្លាំង នៅទូទាំងសកលលោក ដូច្នេះហើយទើបមហោស្រពពិព័រណ៍តន្ត្រីអាស៊ាន រៀបចំវេទិការប្រគំតន្រ្តីតាមរយៈអនឡាញមួយនេះ ដែលមានភាពសម្បូរបែប ផ្សាភ្ជាប់តន្ត្រីអន្តរជាតិ ទៅកាន់អាស៉ីអាគ្នេយ៍។ ជាពិសេសក្នុងឆ្នាំនេះ ក៏មានអ្នកសិល្បៈតំណាងប្រទេសកម្ពុជាចូលរួមផងដែរ ពោលគឺសិល្បករ-សិល្បការិនីមកពីផលិតកម្ម «Baramey Production» នឹងតំណាងឲ្យក្រុមតន្ត្រីមកពីកម្ពុជា។ បន្ថែមពីនេះ គឺមានអ្នកសិល្បៈមកពីប្រទេស ឥណ្ឌូណេស៉ី, ហ្វីលីពីន, សឹង្ហបុរី, ថៃ, រៀតណាម និងមកពីបណ្តាប្រទេសជាច្រើនទៀតចូលរួម។

គួរបញ្ជាក់ថា មហាស្រពពិព័រណ៍តន្រ្តីអាស៊ាន ដែលមានសិល្បករមកពីបណ្តាតំបន់ផ្សេងៗគ្នាចូលរួមនេះ នឹងធ្វើការផ្សាយផ្ទាល់ ចាប់ពីថ្ងៃទី១១ដល់១២ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈបណ្តាញសង្គម YouTube ខណៈនៅថ្ងៃទី១៣ ខែកញ្ញា នឹងមានការប្រជុំតាមវីដេអូអនឡាញរវាងសិល្បករក្នុងតំបន់ និងអ្នកជំនាញក្នុងវិស័យតន្ត្រីមកពីបណ្តាប្រទេសនានា។

ខាងក្រោមនេះ គឺជា Link ក្រុមហ៊ុននៅតាមបណ្តាប្រទេសនានា ដែលបានចូលរួម៖

Fungjai: https://www.fungjai.com/home
Nylon: https://www.nylonthailand.com/
Bangkok Music city: https://bangkokmusiccity.com/
The rest is noice PH: https://therestisnoiseph.com/
Steady State Records: https://www.linkedin.com/company/steady-state-records/
SRM: https://srmbands.id/
City roars festival: https://cityroarsfest.com/
Baramey: https://baramey.com/
Monsoon music festival: https://www.facebook.com/monsoonfestivalvietnam?_rdc=2&_rdr
Swan zoo: https://www.facebook.com/Swan-Zoo-515886315565320?_rdc=2&_rdr
Aseanmusicfestival: https://aseanmusicshowcasefestival.com/