(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន បុរី ប៉េង ហួត និងធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា (BDIC) បានប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូរយៈពេល ១០ឆ្នាំជាមួយគ្នា នៅការិយាល័យលក់គម្រោង ដឹស្តា មេរាហ្កាដិន ដែលស្ថិតនៅលើបណ្ដោយផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ) ដោយមានការផ្ដល់ជូនជាពិសេសដល់អតិថិជនក្នុងរយៈពេលពេញមួយខែកក្កដានេះតែម្ដង។

ពិធីចុះហត្ថលេខានេះ មានគោលបំណងដើម្បីអបអរសាទរកិច្ចសហប្រតិបត្តិការរវាងបុរី ប៉េង ហួត និងធនាគារ BIDC ដែលមានរយៈពេល ១០ឆ្នាំកន្លងមកនេះ ដោយ BIDC គឺជាធនាគារដំបូងគេដែលបានសហការជាមួយក្រុមហ៊ុន បុរី ប៉េង ហួត ក្នុងការផ្ដល់ឥណទានទិញផ្ទះទៅដល់អតិថិជន ដោយអត្រាការប្រាក់ដ៏សមរម្យ និងលក្ខខណ្ឌអនុម័តកម្ចីងាយស្រួល។ គិតមកដល់បច្ចុប្បន្ននេះ ធនាគារ BIDC បានផ្ដល់កម្ចីទិញផ្ទះទៅដល់អតិថិជនរបស់បុរី ប៉េង ហួត គិតជាទឹកប្រាក់រហូតដល់រាប់សិបលានដុល្លាររួចមកហើយ។

អ្នកស្រី ទេព កនិដ្ឋា ប្រធានផ្នែកលក់ជាន់ខ្ពស់ តំណាងឱ្យក្រុមហ៊ុនបុរី ប៉េង ហួត បានថ្លែងក្នុងពិធីចុះហត្ថលេខានេះថា «រយៈពេលជិត ១០ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបុរី ប៉េង ហួត បានសហការគ្នាយ៉ាងស្អិតរមួតជាមួយធនាគារ BIDC ដើម្បីធានាបាននូវការផ្តល់ជូនលក្ខខណ្ឌបង់ប្រាក់ អត្រាការប្រាក់ និងការផ្តល់ជូនផ្សេងៗទៀតដល់អតិថិជនរបស់បុរី ប៉េង ហួត នូវសេវាកម្មកម្ចីទិញផ្ទះដែលទទួលបានឱកាសចំណេញជាច្រើនសន្ធឹកសន្ធាប់ផងដែរ។ ធនាគារ BIDC គឺជាធនាគារដំបូងគេដែលសហការជាមួយបុរី ប៉េង ហួត យើងខ្ញុំដើម្បីផ្តល់ឥណទានទិញផ្ទះដោយផ្អែកលើកិច្ចសន្យាទិញផ្ទះទៅដល់អតិថិជន ហើយនាងខ្ញុំពិតជាមានការស្ងើចសរសើរយ៉ាងខ្លាំងចំពោះសេវាកម្មផ្តល់កម្ចីទិញផ្ទះរបស់ធនាគារBIDC មកកាន់អតិថិជនបុរី ប៉េង ហួត ទាំងការផ្តល់ប្រឹក្សាយោបល់ផ្តល់កម្ចីប្រកបដោយវិជ្ជាជីវៈ ភាពរួសរាយរាក់ទាក់ ការឆ្លើយតបទៅនឹងការផ្តល់កម្ចីបានឆាប់រហ័ស គួរជាទីទុកចិត្តកន្លងមកនេះ»

ជាមួយគ្នានេះដែរ លោក ម៉ៅ សុខេន នាយកផ្នែកសេវាកម្មទំនាក់ទំនងអតិថិជនឯកទត្តជនរបស់ធនាគារ BIDC បានមានចំណាប់អារម្មណ៍ផងដែរថា «ក្នុងរយៈពេលកន្លងមក ធនាគារ BIDC និងក្រុមហ៊ុនបុរី ប៉េង ហួត បានសហការគ្នាលើច្រើនវិស័យ ចាប់តាំងពីពេលក្រុមហ៊ុនចាប់ផ្តើមគម្រោងសាងសង់បុរី រហូតដល់ការសហការក្នុងការផ្តល់កម្ចីជូនអតិថិជនដើម្បីទិញផ្ទះរបស់បុរី ប៉េង ហួត ជាមួយអត្រាការប្រាក់ប្រកួតប្រជែង និងនីតិវិធីអនុមត័កម្ចីយ៉ាងឆាប់រហ័ស។ ខ្ញុំសង្ឃឹមថាដោយមានកិច្ចសហប្រតិបត្តិការរឹងមាំនិងគ្រប់ជ្រុងជ្រោយរវាងធនាគារ BIDC និងបុរីប៉េងហួត យើងនឹងផ្តល់ជូនអតិថិជននូវមានភាពងាយស្រួល និងទទួលបានផលចំនេញកាន់តែច្រើននាពេលអនាគត»

ដើម្បីអបអរសាទរដល់កិច្ចសហការរយៈពេល១០ឆ្នាំជាមួយធនាគារ BIDC បុរី ប៉េង ហួត មានការផ្ដល់ជូនដ៏ពិសេសសម្រាប់អតិថិជនទាំងអស់ អមដោយគោលការណ៍បង់ប្រាក់កាន់តែមានភាពងាយស្រួលដូចជា៖

* ការបញ្ចុះតម្លៃរហូតដល់ 8%
* អត្រាការប្រាក់ 0% រហូតដល់២០ ខែ
* ការបង់ប្រាក់ត្រឹមតែ2.5%/ខែ តែប៉ុណ្ណោះ
* ព្រមទាំងមានការផ្ដល់ជូនដ៏ពិសេសជាច្រើនផ្សេងៗទៀត។

ក្នុងឱកាសនេះផងដែរ ធនាគារ BIDC ក៏មានផ្ដល់ជូនកម្ចីដែលមានលក្ខខណ្ឌពិសេសសម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ទិញផ្ទះនៅគ្រប់គម្រោងរបស់បុរី ប៉េង ហួត ជាមួយអត្រាការប្រាក់ចាប់ពី 6.8% ទំហំកម្ចីរហូតដល់ 75% ជាពិសេសរយៈពេលកម្ចីរហូតដល់ ២០ឆ្នាំ មិនត្រូវការទ្រព្យបញ្ចាំក្នុងអំឡុងពេលសាងសង់ ដោយមានត្រឹមតែឯកសារនៃកិច្ចសន្យាទិញលក់តែប៉ុណ្ណោះ ជាមួយការអនុម័តកម្ចីឆាប់រហ័សត្រឹមតែ ១០ថ្ងៃតែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 , Telegram: Borey Peng Huoth ឬ ចូលទៅកាន់ទំព័រហ្វេសប៊ុក www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មានពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕