(ភ្នំពេញ)៖ ក្នុងគោលដៅគ្រប់គ្រងការឆ្លងរាលដាល លក្ខណៈទ្រង់ទ្រាយធំនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ «ផែនការយុទ្ធសាស្ត្រយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងកូវីដ-១៩ សំដៅបង្កើតឲ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២១» និងដាក់គោលដៅចាក់វ៉ាក់សាំងជូនប្រជាជនឲ្យបាន១០លាននាក់ ដែលតាមការប៉ាន់ស្មាន នឹងអាចសម្រេចបាននាខែតុលា ឬខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។

ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល សម្រេចឲ្យបាននូវផែនការនេះ ជាពិសេសជាមួយការបេ្តជ្ញាចិត្តរបស់ខ្លួនដោយមិនបោះបង់តស៊ូឆ្ពោះទៅមុខ និងជឿជាក់ក្នុងការនាំមកវិញនូវភាពរីករាយ និងស្នាមញញឹមដល់ប្រជាពលរដ្ឋកម្ពុជា ដែលបានបាត់បង់ជាយូរណាស់មកហើយ ដោយសារតែជំងឺរាតត្បាតជាសកល និងឲ្យសក្តិសមជាប្រទេស ដែលប្រជាជនពោរពេញទៅដោយស្នាមញញឹមដ៏ស្រស់ បេសកកម្មក្រុមការងារការ៉េមវ៉លស៍បើចុះចែកការ៉េមចំនួន ១៥០ ០០០ ដើមរួមនឹងសម្ភារមួយចំនួនទៀតជូនដល់ក្រុមកាងារចាក់វ៉ាក់សាំង នឹងប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ការផ្តល់ជូនធ្វើឡើងចាប់ពីថ្ងៃទី០៥ ខែកក្កដា ដល់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២១ នៅតាមមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នៅរាជធានីភ្នំពេញ និងបណ្តាខេត្ត។

ប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងរួចរាល់បាននិយាយថា ពួកគាត់យល់ថាយុទ្ធនាកានេះល្អណាស់ ព្រោះជាការចែករំលែកភាពរីករាយ និងបានញ៉ាំការ៉េមវ៉លស៍ ត្រជាក់ៗ ពិតជាឆ្ងាញ់ បន្ទាប់ពីចាក់វ៉ាក់សាំងរួច។ សកម្មភាពនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការចូលរួមយ៉ាងសកម្មរបស់ការ៉េមវ៉លស៍ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកាលៈទេសៈដ៏លំបាកលើកិច្ចការប្រយុទ្ធ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩។

លោកគ្រូពេទ្យចាក់វ៉ាក់សាំង បានបង្ហាញកាតាំងចិត្តយ៉ាងមុតមាំ និងខិតខំឲ្យអស់ពីលទ្ធភាព ទោះជាជួបការលំបាកយ៉ាងណា ក៏ខ្ញុំនៅតែបន្តកាតព្វកិច្ចមួយនេះសម្រាប់បងប្អូនប្រជាពលរដ្ឋយើងឲ្យទទួលបានការចាក់វ៉ាក់សាំងគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ជំងឺកូវីដ19 ។
ការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ គឺជាដំណោះស្រាយជាយុទ្ធសាស្ត្រមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងជួយការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺឆ្លងសាកលមួយនេះ។

ប្រធានមណ្ឌលចាក់វ៉ាក់សាំងមួយកន្លែង បានឱ្យដឹងដែរថា ក្នុងនាមជាប្រធានមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លោកពិតជាមានមោទនភាពណាស់ដែលបានឃើញប្រជាពលរដ្ឋចូលរួមគាំទ្រយុទ្ធនាការ។ លោកក៏សូមអរគុណដល់ការ៉េមវ៉លស៍ ដែលបានចូលរួមគាំទ្រក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ 19 នេះ ដោយចែកការ៉េមឥតគិតថ្លៃជូនប្រជាពលរដ្ឋបន្ទាប់ពីចាក់វ៉ាក់សាំងរួច ក៏ដូចជាក្រុមគ្រូពេទ្យផងដែរ។

អ្នកតំណាងការ៉េមវ៉លស៍ លោក វិបុល បានបញ្ជាក់ថាជាមួយការបេ្តជ្ញាចិត្តរបស់ការ៉េមវ៉លស៍ មិនត្រឹមតែនាំភាពរីករាយ ស្នាមញញឹមដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងដើម្បីចូលរួម គាំទ្រយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ 19 របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលផងដែរ។

ការ៉េមវ៉លស៍ សូមសម្តែងនូវកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងឥតរាថយរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងគ្រប់គ្រងបញ្ហានៃវិបត្តិជំងឺកូវីដ-១៩ និងអបអរសារទរចំពោះភាពជោគជ័យរបស់រាជរដ្ឋាភិបាល ក្នុងការទទួល និងទិញវ៉ាក់សាំងបានគ្រប់គ្រាន់សម្រាប់ធានាការចាក់វ៉ាក់សាំងជូនប្រជាជនតាមគោលដៅក្នុងល្បឿនលឿន និងឆាប់រហ័ស។

ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរួចរាល់តាមផែនការ នឹងជួយឱ្យកម្ពុជាអាចគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩បានល្អ ដែលជាបុព្វហេតុមួយជួយឱ្យកម្ពុជាឈានទៅសម្រេចបានស្ថានភាពភាពសេដ្ឋកិច្ចល្អប្រសើរផងដែរ។

ការ៉េមវ៉លស៍ មានមោទកភាពយ៉ាងក្រៃលែងហើយសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថាប្រជាពលរដ្ឋនឹងមានស្នាមញញឹម ភាពរីករាយ ភាពវិជ្ជមាន សុភមង្គល និងក្តីសង្ឃឹមជាមួយការ៉េមវ៉លស៍។ ការ៉េមវ៉លស៍ ភាពរីករាយនៅជាមួយអ្នកជានិច្ច ៕