(អាមេរិក)៖ អ្នកនាង Adele គឺជាកំពូលតារាចម្រៀង ដ៏មានប្រជាប្រិយភាពមួយរូបរបស់អង់គ្លេស ដែលទស្សនិកជនភាគច្រើននិយមស្គាល់នាង តាមរយៈបទចម្រៀងល្បីៗជាច្រើនដូចជាបទ «Someone You Like» និង បទ «Rolling in the Deep» ជាដើម។ ការបង្ហាញខ្លួនកន្លងទៅ របស់តារាចម្រៀងរូបនេះ គឺក្នុងសភាមានទម្ងន់ធ្ងន់ ឬហៅភាសាសាមញ្ញាថា «មាឌធំ» ប៉ុន្តែអ្វីដែលគ្រប់គ្នាចាប់អារម្មណ៍នៅពេលនេះ នាងបានបង្ហាញសម្រស់ដ៏លេចធ្លោរ ពោលគឺបានធ្វើអ្នកគាំទ្រមានការភ្ញាក់ផ្អើលតែម្តង បន្ទាប់ពីមានរូបរាងខុសប្លែកពីមុន ក្រោយស្រក់ទម្ងន់បាន៤៤គីឡូ។

បើនិយាយទៅ កាលពីទី១៨ ខែកក្កដា ថ្មីៗនេះ ការប្រកួតកីឡាបាល់បោះវគ្គផ្តាច់ព្រ័ត្រ (NBA) ត្រូវបានធ្វើឡើងនៅទីក្រុង Phoenix រដ្ឋ Arizona ហើយក្រៅពីបានទស្សនាព្រឹត្តការណ៍នេះ គេក៏បានចាប់អារម្មណ៍តែម្តង ទៅលើការបង្ហាញខ្លួនរបស់កំពូលតារាចម្រៀង ដ៏មានប្រជាប្រិយភាព Adele ព្រមទាំងធ្វើឲ្យមនុស្សម្នាជាច្រើន មានការយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយសារតែសម្រស់ដ៏ទាក់ទាញ រាងរៅស្លីមជាងមុនឆ្ងាយ កាន់តែជួយលើកសម្រស់ឲ្យក្មេងជាងវ័យ។

តាមប្រភពបានឲ្យដឹងថា ក្នុងនោះតារាស្រី Adele ទទួលជោគជ័យក្នុងការសម្រកទម្ងន់បាន៤៤គីឡូ ដែលធ្វើឲ្យរូបរាងរបស់នាង មានការផ្លាស់ប្តូរ និងទទួលបាននូវសម្រស់វ័យក្មេង ដងខ្លួនដ៏ទាក់ទាញ ជាពិសេសស្បែករបស់តារាស្រីរូបនេះ លែងមានស្នាមជ្រីវជ្រួញទៀតផង៕