(អាមេរិក)៖ សម្រាប់អ្នកប្រើប្រាស់កម្មវិធី Twitter នៅលើប្រព័ន្ធដំណើរការ Android ឆាប់ៗនេះ នឹងអាចធ្វើការ Sign-in គណនីតាមរយ: Google Account ជាមួយនឹង Twitter Beta ដាក់ឱ្យប្រើជាលក្ខណ:សាកល្បង ហើយអាចនឹងដាក់ឱ្យប្រើជាផ្លូវការក្នុងពេល ឆាប់ៗខាងមុខនេះ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា សម្រាប់អ្នកប្រើប្រាស់ ដែលមានគណនី Twitter រួចហើយ គឺគ្រាន់តែចូលទៅក្នុង Setting រួចធ្វើការកំណត់ Sign-in ជាមួយនឹង Google Account នោះគឺអាច ប្រើបានតែម្ដង ប៉ុន្តែសម្រាប់អ្នកមិនទាន់មានគណនី Twitter គ្រាន់តែចុចបង្កើតគណនីដោយប្រើ Google Account នោះ ជាការស្រេច។

សម្រាប់ការសាកល្បងនេះ Twitter បានដាក់ចេញនូវ App ថ្មីដែលមានឈ្មោះថា Twitter Beta ដោយអាចឱ្យអ្នកប្រើប្រាស់ Android ធ្វើការទាញយកចេញពី Play Store បាន៕