(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទាត់លីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី៩ ត្រូវបានបញ្ចប់ហើយ បន្ទាប់ពីក្រុមភ្ញៀវណាហ្គាវេីលដ៏បានយកឈ្នះក្រុម ម្ចាស់ផ្ទះអង្គរថាយហ្គឺរ នៅក្នុងលទ្ធផល ២-១ នាល្ងាចថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១ នេះ។

ទាក់ទងទៅនឹងការប្រកួតរបស់ក្រុមទាំងពីរនេះដែរ ក្រុុមភ្ញៀវណាហ្គា បាននាំមុខមុន១គ្រាប់ និងទាត់បញ្ចូលទីដោយកីឡាករ MARCIO DE OLIVEIRA MARQUES ពាក់លេខ១៤ នៅនាទី៧៣ បន្ទាប់ពីម្ចាស់ផ្ទះអង្គរថាយហ្គឺរបានវាយបកតាមស្មេីវិញនៅនាទី៨៤ ដោយកីឡាករ ថន សីហា ពាក់លេខ៧ គ្រាដែលណាហ្គា បន្ថែមគ្រាប់ទី២ ទៀតដោយកីឡាករ នុប តុលា ពាក់លេខ១៣ នៅនាទី៩០+៥ និងបានធ្វេីឲ្យក្រុមទទួលបានជ័យជម្នះតែម្តង។

សូមបញ្ជាក់ផងដែរ សម្រាប់ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី៩នេះដែរ ណាហ្គាបានឡើងទៅឈរនៅចំណាត់ថ្នាក់លេខ៣ វិញ និងមាន១៧ពិន្ទុ បន្ទាប់ពីយកឈ្នះក្រុមអង្គរថាយហ្គឺរ ក្នុងលទ្ធផល ២-១៕