(អង់គ្លេស)៖ ក្លិបបាល់ទាត់ Brentford របស់អង់គ្លេស បានចុះហត្ថលេខា ជាមួយកីឡាករលំដាប់អន្តរជាតិ សញ្ជាតិនីហ្សេរីយ៉ា Frank Onyeka មកពីក្លិប Midtjylland របស់ដាណឺម៉ាក លើកិច្ចសន្យារយៈពេល៥ឆ្នាំ, នេះបើតាមការបញ្ជាក់ពីក្លិប ដែលទើបឡើងទៅលេងនៅលីគ Premier League នេះ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ។

ខ្សែបម្រើវ័យ២៣ឆ្នាំរូបនេះ គឺជាកីឡាករ ដែលបានចុះកិច្ចសន្យាលើកដំបូងជាមួយក្លិប Brentford ក្នុងនាមជាកីឡាករម្នាក់ ដែលលេងនៅលីគ Premier League ហើយលោកបានចំណាយពេលវេលា ក្នុងអាជីពរបស់លោក នៅឯក្លិប Midtjylland ជាក្លិបដែលលោកបានបង្ហាញខ្លួនលើកដំបូង ក្នុងឆ្នាំ២០១៧។

Onyeka បានបង្ហាញខ្លួន១២៣ប្រកួត និងបានស៊ុតបញ្ចូលទី១៧គ្រាប់ នៅអំឡុងពេលដែលលោកលេងនៅដាណឺម៉ាក។ ក្លិប Midtjylland បានឈ្នះពានរង្វាន់ Danish Superliga ក្នុងរដូវកាល២០១៩-២០, ហើយកីឡាករ Onyeka ក៏បានជួយឲ្យក្រុមឈ្នះពានរង្វាន់លីគ រដូវកាល២០១៧-១៨ និងពានរង្វាន់ Danish Cup ក្នុងឆ្នាំ២០១៩ផងដែរ៕