(តូក្យូ)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Dani Ceballos ដែលត្រូវបានលោក De la Fuente ជ្រើសរើសចេញពីក្លិបអាជីពកាំភ្លើងធំ Arsenal នោះ សង្ឃឹមថាធ្វើបានល្អក្នុងឈុត U23 ដែលត្រៀមលេងនៅ Tokyo Olympic Games 2020 ដែលមានជប៉ុនធ្វើម្ចាស់ផ្ទះនោះ។

Ceballos បានថ្លែងថា «ខ្ញុំមានគ្រូបង្វឹកដ៏អស្ចារ្យ គឺលោក Fuente ដោយមានទំនាក់ទំនងល្អជាមួយគ្នាយូរមកហើយ។យើងបានផ្សាភ្ជាប់គ្នាយ៉ាងល្អពីការប្រកួតលើកដំបូងនៅ U19 ក្នុងព្រឹត្តិការណ៍ពានជើងឯកអឺរ៉ុបឆ្នាំ២០១៥។ ចាប់តាំងពីពេលនោះមក យើងបានបង្កើតទំនាក់ទំនងដ៏អស្ចារ្យមួយ។ គាត់បានផ្តល់ទំនុកចិត្តដល់ខ្ញុំ ហើយខ្ញុំមានសំណាងណាស់ដែលបានផ្តល់ឲ្យគាត់វិញនៅលើទីលាន»

ប្រទេសស្ថិតនៅទ្វីបអឺរ៉ុបមួយនេះធ្លាប់បានឈ្នះមេដាយមាសនៅ Summer Olympic Games ក្នុងទឹកដីរបស់ខ្លួនកាលពីឆ្នាំ១៩៩២ នៅពេលដែលកីឡាករលើសអាយុ Ceballos ក៏រំពឹងថាធ្វើបានល្អផងដែរក្នុងយុទ្ធនាការអូឡាំពិកលើកទី៣២ នៅប្រទេសជប៉ុននេះដែរ។

ខ្សែបម្រើរបស់ក្លិប Real Madrid ដែលត្រូវបាន Arsenal ខ្ចីជើងខាងលើនេះដែលកំពុងស្ថិតក្រោមការបង្វឹករបស់លោក Fuente ដូចដែលរូបគេធ្លាប់បានល្អម្តងដែរកាលពីលេងក្នុងឈុតយុវជនអាយុក្រោម ១៩ឆ្នាំទៀតផង។

ក្រៅពី Dani Ceballos អេស្ប៉ាញក៏បានកោះហៅកីឡាករល្បីៗផ្សេងៗដែររួមមាន Pedri, Unai Simon, Dani Olmo, Mikel Oyarzabal, Eric Garcia និង Pau Torres ជាដើម។ នេះបើយោងតាមការចេញផ្សាយដោយ Live Score នៅថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១៕