(ភ្នំពេញ)៖ កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា (CYEA) ឆ្នាំ២០២១ រៀបចំដោយសមាគមសហគ្រិន វ័យក្មេងកម្ពុជា និងអង្គការបណ្ដាញសហគ្រិនភាពសកលកម្ពុជា (GEN CAMBODIA) ក្រោមការគាំទ្រថវិកាធំពីសហគ្រិនខ្មែរ ( Khmer Enterprise) បានចាប់ផ្ដើមទទួលពាក្យហើយ សហគ្រិនកម្ពុជាទាំងអស់ អញ្ជើញដាក់ពាក្យចូលរួមប្រកួត ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីមានឱកាសក្លាយជាជ័យលាភីប្រចាំឆ្នាំ២០២១។

កម្មវិធីផ្សព្វផ្សាយព័ត៌មានអនឡាញ (Virtual information sessions) នឹងធ្វើឡើងនៅរៀងរាល់ម៉ោង៩ ដល់ម៉ោង១១ព្រឹក តាមរយៈ ZOOM
* លើកទី១៖ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ សម្រាប់សហគ្រិននៅខេត្តកណ្តាល ខេត្តកំពង់ចាម និងរាជធានីភ្នំពេញ
* លើកទី២៖ ថ្ងៃទី២២ កក្កដា ២០២១ សម្រាប់សហគ្រិននៅខេត្តសៀមរាប និងខេត្តកំពង់ធំ
* លើកទី៣៖ ថ្ងៃទី២៣ កក្កដា ២០២១ សម្រាប់សហគ្រិននៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ

បញ្ជាក់៖ សម្រាប់សហគ្រិនដែលមិនស្ថិតនៅខេត្ត-រាជធានី ដែលមិនបានរៀបរាប់ខាងលើ ក៏អាចចុះឈ្មោះចូលរួមបានដែរ។
ចុះឈ្មោះចូលរួម និងអានព័ត៌មានបន្ថែមតាមរយៈ https://bit.ly/CYEA2021-IS ដាក់ពាក្យតាមរយៈតំណរ៖ https://bit.ly/CYEA2021 សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ ០៨១ ២១៦ ៤៧៧ ឬ អ៊ីមែល៖ [email protected] ឬតាមទំព័រហ្វេសប៊ុក Cambodian Young Entrepreneur Award: https://www.facebook.com/cyeawards Khmer Enterprise - សហគ្រិនខ្មែរ: https://www.facebook.com/ke.khmerenterprise

សូមជម្រាបថា កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ត្រូវបានរៀបចំឡើងដំបូងនៅក្នុងឆ្នាំ២០១៥ ក្រោមកិច្ចសហប្រតិបត្តិការ រវាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC) និង សភាយុវពាណិជ្ជករអន្ដរជាតិកម្ពុជា(JCI) ដោយមានការចូលរួមគាំទ្រពីក្រសួងពាណិជ្ជកម្ម និង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ជួយលើកកម្ពស់សហគ្រិនភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការចម្រាញ់យក សហគ្រិនឆ្នើមជាគំរូដល់សហគ្រិនទាំងអស់ និងការលើកតម្កើងនូវភាតរភាព របស់សហគ្រិនឆ្នើមទាំងនោះ ទៅកាន់ ពិភពលោកតាមរយៈអ្នកដឹកនាំធុរកិច្ច។ កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ២០២១ (CYEA 2021) រៀបចំដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC) និង អង្គការបណ្ដាញសហគ្រិនភាពសកលកម្ពុជា (GEN CAMBODIA) ក្រោមការគាំទ្រថវិកាធំដោយសហគ្រិនខ្មែរ (Khmer Enterprise )។កម្មវិធីនេះរៀបចំចាប់ពី ខែកក្កដា រហូតដល់ខែធ្នូ ឆ្នាំ២០២១៕