(ភ្នំពេញ)៖ ការប្រកបអាជីវកម្មតាមប្រព័ន្ធអនឡាញ បានក្លាយជាជម្រើសមួយសម្រាប់មនុស្សជាច្រើននាពេលបច្ចុប្បន្ន មិនថាជាអ្នកប្រកបអាជីវកម្មរួចជាស្រេច ឬអ្នកដែលកំពុងបម្រើការងារនោះទេ។ ក្នុងបរិបទវិស័ឧស្សាហកម្ម 4.0 កម្ពុជាកំពុងបោះជំហានឆ្ពោះទៅរកភាពរីកចម្រើនពិតប្រាកដ ដោយអនុវត្តបច្ចេកវិទ្យា ICT (Information and communications technology ) ក៏ដូចជាបច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech)។

ដើម្បីជំរុញការវេរប្រាក់តាមបែបប្រព័ន្ធអនឡាញ និងលើកទឹកចិត្តដល់ប្រជាជនកម្ពុជា ដែលកំពុងប្រកបអាជីកម្មប្រចាំថ្ងៃយ៉ាងសកម្ម ជាពិសេសដើម្បីចូលរួមលើកកម្ពស់វិស័យ បច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech) អ៉ី-ម៉ាន់នី បានសហការជាមួយដៃគូ PassApp ដើម្បីជួយសម្រួលដល់ជីវភាពបងប្អូនអ្នករត់ PassApp ឱ្យកាន់តែងាយស្រួលជាងមុន ក្នុងការវេរប្រាក់ រវាងគណនី ផាសផេ «PassPay» នឹងគណនី អ៉ី-ម៉ាន់នី «eMoney»។

PassPay ជាកាបូបឌីជីថលរបស់ក្រុមហ៊ុន PassApp ដើម្បីជួយសំរួលក្នុងការទូទាត់សេវាកម្មរបស់ PassApp ឱ្យអ្នកបើកបរ។ ការវេរប្រាក់ រវាងគណនី អ៉ី-ម៉ាន់នី eMoney ទៅគណនី ផាសផេ Passpay ដែលអាចធ្វើប្រតិបត្តិការងាយស្រួល ដោយចំណាយពេលមិនដល់មួយនាទី។ វាជាភាពងាយស្រួល មួយដោយបងប្អូនអាចធ្វើការ វេរប្រាក់ យ៉ាងមានសុវត្ថិភាព ចំណេញពេលវេលាមិនថាទីជិតឬឆ្ងាយ។

ស្របពេលនេះស្ថិតក្នុងស្ថានការណ៌កូវីដ19 និងវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល ដើម្បីចូលរួមការថែរក្សាគម្លាត ក្នុងការទប់ស្កាត់នូវកូវីដ19 ក្រុមហ៊ុន អ៉ី-ម៉ាន់នី «eMoney» សូមលើកទឹកចិត្តប្រជាជនកម្ពុជា ចូលរួមប្រើប្រាស់នឹងលើកកម្ពស់វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech) ជាមួយអ៉ី-ម៉ាន់នីក៍ដូចជា ដើម្បីចូលរួមការថែរក្សាគម្លាតតាមអនុសាសន៍របស់រាជរដ្ឋាភិបាល ។ បន្ថែមពីអត្ថប្រយោជន៍ខាងលើក្រុមហ៊ុនមិត្តហ្វូន ដែលជាក្រុមហ៊ុនមេរបស់ ក្រុមហ៊ុន អ៉ី-ម៉ាន់នី «eMoney» បានចូលរួមសហការណ៍ដើម្បីបន្ថែមជូននូវអត្ថប្រយោជន៌ដ៏អស្ចារ្យសំរាប់អ្នកបើកបរ PassApp មានរួមដូចជា៖ ការផ្តល់ស៊ីមឥតគិតថ្លៃ, ធ្វើទំនាក់ទំនងក្នុងបើកបរក្រុមដោយឥតគិតថ្លៃតាមប្រព័ន្ធមិត្តហ្វូន, ទទួលបាននូវកញ្ចប់ទិន្នន័យ 1GB ក្នុងពេលមួយខែឥតគិតថ្លៃ។

លើសពីនេះទៅទៀត សម្រាប់អ្នកប្រើប្រាស់នៅកម្មវិធី អ៉ី-ម៉ាន់នី លោកអ្នកអាចនឹងរីករាយជាមួយប្រម៉ូសិនយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា វេរប្រាក់ដោយឥតគិតថ្លៃ, មិត្តហ្វូនប្តូរលុយចំណេញច្រើនជាងមុនតាមរយ: *868*399# ($1=$399), ដាក់ប្រាក់ថែមប្រាក់បន្ថែមរហូតដល់20%។

ជាពិសេសអ៉ី-ម៉ាន់នីអេប ត្រូវបានគាំទ្រដោយប្រជាពលរដ្ឋកម្ពុជានឹងបានទទួលស្គាល់ថា ជាកម្មវិធី(App)មួយ ដែលមានអត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ស្មាតហ្វូនទាំឡាយដូចជា ការទូរទាត់តាមអនឡាញ វេរប្រាក់ដក/ដាក់ប្រាក់ បង់វិក្កយបត្រផ្សេងៗ បញ្ចូលកាតទូរស័ព្ទ បង់ថ្លៃសេវាកម្មដែលនាំឱ្យមានការទាញយក (Install) ទៅប្រើប្រាស់ច្រើនជាងគេរហូតដល់ទៅ ២,២លានគណនី ដែលស្មើរនឹង២ដងនៃការកើនឡើង។

អ៉ី-ម៉ាន់នី ស្វាគមន៍មកដៃគូសហការជាមួយ ក្រុមហ៊ុនដែលលោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ដូចជា៖
*វេរប្រាក់ដោយឥតគិតថ្លៃ
*ទទួលបាននៅប្រូម៉ូសិនយ៉ាងច្រើនជារៀងរាល់ខែ
*មានកិច្ចសហប្រតិបត្តិការជាមួយនឹង ក្រុមហ៊ុនក្នុងស្រុកយ៉ាងទូលំទូលាយ
ដៃគូរសហការណ៍ទាំងអស់នឹងទទួលបាន នូវភាពងាយស្រួលក្នុងការប្រកបអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ លោកអ្នកនឹងគ្រប់គ្រងការចំណាយថវិកាបានត្រឹមត្រូវ និងមានសុវត្ថិភាពក្នុងការដាក់បញ្ជាសាច់ប្រាក់ក្នុងដៃរបស់អស់លោកអ្នក រួមទាំងការប្រឹក្សាយោបល់ពីបុគ្គលិករបស់ក្រុមហ៊ុនយ៉ាងជំនាញ៕