(អាមេរិក)៖ Clubhouse បានក្លាយជាកម្មវិធីជជែកកម្សាន្តលក្ខណ:សារជាសំឡេងដ៏ពេញនិយម និងមានប្រជាប្រិយភាពកាលពីដើម

ឆ្នាំ២០២១នេះ ប៉ុន្តែដើម្បីប្រើកម្មវិធីនេះបានលុះត្រាតែមានការអញ្ជើញ (invite to join) ទើបអាចលេងបាន ដូច្នេះហើយទើបធ្វើឱ្យ អ្នក និយមលេងអនឡាញមួយចំនួនមិនសូវប្រើកម្មវិធីនេះ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា Clubhouse បានលុបចោល invite system ដូច្នេះគឺអនុញ្ញាតឱ្យមនុស្សគ្រប់គ្នាដែលចង់ប្រើកម្មវិធីនេះអាចចូលលេងបានដោយសេរី មិនចាំបាច់ត្រូវមានការអញ្ជើញ ឱ្យ ចូលរួមទៀតទេ។

បន្ទាប់ពីកម្មវិធី Clubhouse បានផ្ទុះឡើងខ្លាំងនូវអ្នកប្រើប្រាស់នោះ កម្មវិធីបណ្ដាញសង្គមផ្សេងដូចជា Facebook, Twitter, Telegram និង Spotify បានដាក់ចេញមុខងារ Live សារជាសំឡេង (Live audio) ដើម្បីរក្សាប្រជាប្រិយភាពរបស់ខ្លួន និងដើម្បីទាក់ទាញអ្នកប្រើប្រាស់ ថ្មី បន្ថែមទៀត ប៉ុន្តែចំពោះមុខងារ Live audio ត្រូវបានអ្នកប្រើប្រាស់ចាប់អារម្មណ៍ និងមានទំទោរទៅកាន់តែ Clubhouse មួយប៉ុណ្ណោះ។

កម្មវិធី Clubhouse ត្រូវបានគេស្គាល់ច្បាស់នៅពេលដែលលោក Elon Mask កំពូលមហាសេដ្ឋីលំដាប់ពិភពលោក ដែលជា នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បី Tesla និងជាស្ថាបនិកក្រុមហ៊ុន SpaceX បានប្រកាសអញ្ជើញលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ហើយបើគិតត្រឹមខែមិថុនាកន្លងទៅនេះមានការទាញយក (download) ចេញពី Store សរុបចំនួន ៧.៨លានដង៕