(ក្រចេះ)៖ អ្នកមីងម្នាក់ដែលជាអ្នកធ្វើស្រែចំការបានត្រូវរង្វាន់ម៉ូតូម៉ាក zoomer x មួយគ្រឿងយ៉ាងថ្មី ស្រឡាង ពីភេសជ្ជៈប៉ូវកម្លាំងឆេមពាន ពេលគាត់ទើបតែត្រឡប់មកពី ចម្ការដោយអស់កម្លាំងពេក ក៏ទិញទៅទិញ ភេសជ្ជៈឆាមពានមួយកំប៉ុង ផឹកស្រាប់តែគាស់មកក៏បានឃើញ ក្រវិលកំប៉ុងមានរូបសញ្ញាម៉ូតូធ្វើឱ្យគាត់ភ័យផងអរផង ព្រោះគាត់បានដឹងខ្លួនហើយថាត្រូវរង្វាន់ម៉ូតូ ១ គ្រឿងពីភេសជ្ជៈឆេមពានហើយ។

banner

អ្នកមីងដែលមានសំណាងឈ្នះរង្វាន់ម៉ូតូ មានឈ្មោះ យ៉ាន់ ច័ន្ទ ភេទស្រី អាយុ៤៤ ឆ្នាំ អ្នកធ្វើចម្ការ រស់នៅក្នុងភូមិគ្រង ស្រុកស្នួល ខេត្តក្រចេះ។ ក្នុងនោះផងដែរ ក្រុមហ៊ុនភេសជ្ជៈប៉ូវឆេមពាន ក៏បានផ្ដល់ជារង្វាន់លើកទឹកចិត្តទៅដល់អ្នកលក់ ផ្ដល់ជាភេសជ្ជៈឆាមពានចំនួន ៥០ កេស ដើម្បីជាការលើកទឹកចិត្ត។

នាល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពានបានយករង្វាន់ម៉ូតូZoomerX មួយគ្រឿងថ្មីស្រឡាង ទៅប្រគល់ជូនដល់អ្នកឈ្នះ ដល់ផ្ទះគាត់ផ្ទាល់តែម្តង។ តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពាន លោក ស៉ឺ ឆេងម៉ិច បានសម្តែងការអបអរដល់អ្នកឈ្នះរង្វាន់ពិតៗ ហើយបន្ថែមថា នេះជាសំណាងពិតៗដែលមាននៅក្រោមក្រវិលកំប៉ុងឆេមពានស្រាប់។

អតិថិជនឆេមពានយិនស៉ិន និង ឆេមពានអាយស៍គ្រប់ៗគ្នា សុទ្ធតែមានឱកាសឈ្នះរង្វាន់ម៉ូតូ និងរង្វាន់ជាលុយសុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់ដូចៗគ្នា៕