(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ គម្រោង «ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ» របស់ក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្ព័ត វីលេច (WB Sport Village) ជាគម្រោងវិនិយោគទុនដ៏ធំថ្មីមួយទៀត របស់អ្នកឧកញ៉ា សៀ ឫទ្ធី បានប្រកាសកិច្ចសហប្រតិបត្តិការជាមួយធនាគារ CIMB ដើម្បីផ្ដល់ឥណទានគេហដ្ឋាន «ឆ្លាតវៃ» និងភាពជាដៃគូសម្រាប់គម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ ។

banner

នៅក្រោមឥណទានគេហដ្ឋាន «ឆ្លាតវៃ» ដែលជាកិច្ចសហការគ្នារវាង ធនាគារ CIMB និងគម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ នេះ អតិថិជនអាចទទួលបានកម្ចីដល់ទៅ ៨០% សម្រាប់រយៈពេល ២៥ឆ្នាំ សម្រាប់ការទិញផ្ទះ ឬខុនដូ នៅគម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត កម្ចី «ឆ្លាតវៃ» នេះ គឺពុំចាំបាច់មានទ្រព្យបញ្ចាំទេ ដោយអតិថិជនគ្រាន់តែចុះកិច្ចសន្យាទិញលក់ជាមួយគម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ ជាការសេ្រច ជាពិសេស សម្រាប់អតិថិជនដែលទិញខុនដូ។

នៅឯពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូនេះ អ្នកឧកញ៉ា សៀ ឫទ្ធី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប ដែលជាអ្នកបោះទុនវិនិយោគសាងសង់គម្រោង «ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ» បានថ្លែងថា «ឥណទានគេហដ្ឋានឆ្លាតវៃ ដែលសហការគ្នារវាង ធនាគារ CIMB និង គម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ គឺផ្ដល់ភាពឈ្នះ-ឈ្នះ ដល់ទាំង ធនាគារ និង ទាំងអ្នកអភិវឌ្ឍគម្រោង និងផ្ដល់ជម្រើសឥណទានកាន់តែងាយស្រួល និងពិសេសបំផុត ដល់អតិថិជន ដែលត្រូវការទិញផ្ទះ ឬខុនដូ នៅ ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ»

គួរបញ្ជាក់ថា កន្លងមកថ្មីៗនេះ ក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្ព័ត វីលេច បានប្រកាសកិច្ចសហប្រតិបត្តិការផ្ដល់ឥណទានគេហដ្ឋានឆ្លាតវៃនេះ ជាមួយធនាគារអន្តរជាតិធំៗ ក្នុងស្រុក ចំនួន ៣ រួចមកហើយ រួមមាន ធនាគារ ABA, ធនគារ Maybank និង ធនាគារ ស្ថាបនា។

គម្រោង «ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ» កសាងនិងរៀបចំឡើងសម្រាប់ទទួលអត្តពលិកដែលចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ មុនពេលដែលត្រូវបានរៀបចំឡើងវិញ និងប្រគល់ជូនអតិថិជនដែលបានជាវរួច ។

ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ មានទីតាំងស្ថិតនៅជាប់នឹងពហុកីឡដ្ឋានជាតិ «មរតកតេជោ» ដែលជាតំបន់កំពុងអភិវឌ្ឍឥតឈប់ឈរនៅភាគខាងជើងនៃរាជធានីភ្នំពេញ ដែលផ្ដល់នូវលំនៅឋានប្រណីតបែបស៊ីវីល័យស្តង់ដារនៃការរស់នៅខ្ពស់ ស្ថាបត្យកម្មទំនើប តម្លៃសមរម្យរួមជាមួយនឹងបរិយាកាសកីឡាស្រស់ស្រាយប្រកបដោយផាសុកភាព ព្រមទាំងផ្តល់សុខុមាលភាពខ្ពស់ សម្រាប់អតិថិជនផងដែរ៕