(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង បានប្រកាសឈ្មោះអតិថិជនមានសំណាង ដែលបានឈ្នះរង្វាន់ពីកម្មវិធីដាក់ប្រាក់បញ្ញើមានកាលកំណត់។ រង្វាន់ប្រចាំខែទី១ ដែលអតិថិជនទទួលបាន រួមមាន ទូរទស្សន៍ម៉ាក Sumsung ទំហំ៥០អ៉ីញ ចំនួន ១រង្វាន់, ធុងបាស JBLpartybox310 ចំនួន ១រង្វាន់, អាវ Jacket និងកំប៉ុងទឹកជាច្រើនរង្វាន់ទៀត។

គួរបញ្ជាក់ថា ធនាគារ ជីប ម៉ុង បានបង្កើតកម្មវិធីឈ្នះរង្វាន់ពិសេស សម្រាប់អតិថិជនដែលបើកគណនីបញ្ញើមានកាលកំណត់ និងដាក់ប្រាក់ចាប់ពី ៥,០០០ដុល្លារ ឬ ២០លានរៀល ក្នុងរយៈពេល១ឆ្នាំឡើងទៅ លោកអ្នកអាចនឹងទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ ៧% ក្នុងមួយឆ្នាំ ហើយមានឱកាសឈ្នះរង្វាន់ជាច្រើនទៀត។

ឈ្មោះអ្នកឈ្នះរង្វាន់នឹងប្រកាសជារៀងរាល់ខែលើទំព័រ Facebook របស់ធនាគារ ជីប ម៉ុង ដែលរង្វាន់ប្រចាំខែទី១ និងទី២ មានដូចជា ទូរទស្សន៍ម៉ាក Sumsung ទំហំ៥០អ៉ីញ, ធុងបាស JBLpartybox310, អាវ Jacket កំប៉ុងទឹកដ៏ស្រស់ស្អាត និងរង្វាន់ធំប្រចាំខែទី៣ គឺទូរស័ព្ទដៃម៉ាក Iphone 12 Pro Max។

សម្រាប់អតិថិជនមិនទាន់បានចូលរួមកម្មវិធីនេះ សូមរួសរាន់ឡើង ព្រោះការផ្តល់ជូននេះមានរយៈពេល៣ខែប៉ុណ្ណោះ ចាប់ពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។

សម្រាប់ព័ត៌មានបន្ថែម៖ ០81 811 911 ឬ 066 811 911 ឬចូលទៅកាន់ទំព័រ Facebook របស់ធនាគារ ជីប ម៉ុង៖
https://www.facebook.com/chipmongbank/posts/984457112095015