(ភ្នំពេញ)៖ ប្រេងម៉ាស៊ីន RE បាចាច នាំចូល និងចែកចាយដោយក្រុមហ៊ុន ហនុមាន អូតូត្រេឌីង ខូអិលធីឌី លីមីតធីត បានរៀបចំផ្តល់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់អតិថិជនរបស់ខ្លួនចាប់តាំងពីខែមីនា រហូតដល់ខែធ្នូ ឆ្នាំ២០២១នេះ។

banner

រង្វាន់ដែលប្រេងបាចាច ចែកជូនដល់អតិថិជនរបស់ខ្លួនរួមមានប្រាក់រៀល និងម៉ូតូកង់បីម៉ាកបាចាច។

អតិថិជនដែលជាអ្នកបើកបរម៉ូតូកង់បីម៉ាក«បាចាច» ទាំងអស់ នៅពេលប្តូរប្រេងម៉ាស៊ីន សូមកុំភ្លេចពិនិត្យមើលឆ្នោតកោស ដែលមាននៅលើស្លាកសញ្ញា នៃសំបកដបប្រេងម៉ាស៊ីន បាចាច RE រួចហើយសូមកោសឆ្នោតនោះ ដើម្បីឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់។

ជាក់ស្តែងនៅថ្ងៃទី១០ ខែកក្កដា ឆ្នំា២០២១នេះ ក្រុមហ៊ុនបានចែករង្វាន់ជូនអតិថិជនរបស់ខ្លួន ក្រោមដោយមានការចូលរួមពី អ្នកស្រី គ្រី ដាលីន ប្រធានផ្នែកជួសជុល សេវាកម្ម និងគ្រឿងបន្លាស់ ដល់អតិថិជន ឈ្មោះ មាស សារ៉ុន ភេទប្រុស អាយុ៣៩ឆ្នាំ ទីកន្លែងកំណើត ឃុំតាសួស ស្រុកស្វាយជ្រុំខេតស្វាយរៀង មុខរបរបច្ចុប្បន្ន រត់ម៉ូតូកង់បីម៉ាកបាចាច នៅភ្នំពេញ។

លោក មាស សារ៉ុន ដែលជាអតិថិជនមានសំណាងរបស់ប្រេងម៉ាស៊ីនកង់បី បាចាច RE ជាអតិថិជនដែលតែងតែប្រើប្រាស់ប្រេងម៉ាស៊ីនម៉ាក «បាចាច RE» ជារៀងរហូតមកចាប់តាំងពីពេលដែលរូបគាត់បានទិញកង់បីម៉ាកបាចាច ប្រកបរបរដឹកភ្ញៀវដំបូងមក ដោយសាគាត់ជឿជាក់លើគុណភាពនៃប្រេងម៉ាស៊ីននេះ។

លោក មាស សារ៉ុន មានសេចក្តីត្រេចអរយ៉ាងខ្លាំង ដោយបានទទួលរង្វាន់ធំពីក្រុមហ៊ុន ចំពេលកូវីដ១៩កំពុងរាតត្បាតនៅប្រទេសកម្ពុជា។ លោក មាស សារ៉ុន បានលើកឡើងថា «ខ្ញុំពិតជាមានសំណាងខ្លាំងណាស់ ដែលត្រូវរង្វាន់ធំពីក្រុមហ៊ុន ប្រេងម៉ាស៊ីន «បាចាច RE» គ្រាដែលរូបខ្ញុំ និងគ្រួសារកំពុងជួបវិបត្តិសេដ្ឋកិច្ចក្នុងកំឡុងពេលជំងឺកូវីដ១៩ បាននិងកំពុងកើតឡើងនាពេលបច្ចុប្បន្ន»

លោក មាស សារ៉ុន ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានបង្កើតកម្មនេះឡើង ដែលជាហេតុធ្វើឲ្យរូបគាត់បានឈ្នះរង្ចាន់ធំ១នេះ។

ចំណែកជាងម្ចាស់ហាងជួសជុលម៉ូតូកង់បីម៉ាកបាចាចមួយរូបទៀត ដែលសព្វថ្ងៃបាននិងកំពុងតាំងលក់ និងប្តូរប្រេងម៉ាស៊ីន ជូនលោក មាស សារ៉ុន ក៏ទទួលបានរង្វាន់ជាប្រេងម៉ាស៊ីនបាចាច ពីក្រុមហ៊ុនផងដែរ។

សូមជម្រាបថា ប្រេងម៉ាស៊ីន «បាចាច RE» ផលិតឡើងតាមបទដ្ឋានស្តង់ដាររបស់ក្រុមហ៊ុន «បាចាច» ដែលត្រូវតាមលក្ខណ:បច្ចេកទេស នៃម៉ាស៊ីនកង់បីបាចាច។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនប្រេងម៉ាស៊ីន «បាចាច RE» សូមណែនាំអតិថិជនទាំងអស់ ឲ្យប្រើប្រាស់ប្រេងម៉ាស៊ីន បាចាច RE ជាមួយនឹងតំរង់ប្រេងម៉ាកបាចាច ដើម្បីប្រសិទ្ធភាព និងការថែទាំនៃប្រេងម៉ាស៊ីនចំពោះម៉ាស៊ីនបានល្អ និងធ្វើអោយម៉ាស៊ីប្រើប្រាស់បានយូ និងចំណាយថវិកាតិច៕