(ភ្នំពេញ)៖ ក្រុមហ៊ុន BizAdvisor បានបញ្ជេញកម្មវិធី Easy Accounting Software ជំនាន់ 8.1.1 ដែលជាកម្មវីធី គ្រប់គ្រងអាជីវកម្ម តាមបែបឌីជីថលឈានមុខគេនៅកម្ពុជា ដែលបានជួយអាជីវកម្ម លើសពី៨០០ប្រភេទផ្សេងគ្នា ឲ្យទទួលបានភាពជោគជ័យ។

ក្នុងនោះរួមមាន អាជីវកម្មលក់រាយ, អាជីវកម្មបោះដុំ, អាជីវកម្មដែលជាចង្វាក់ផលិតកម្ម និងអាជីវកម្មជាលក្ខណះគំរោង ដែលអាជីវកម្មនោះមានដូចជា Super Market, Baby Store, Mini Mart, Cosmetic store, បោះដុំភេសជ្ជៈ, ចែកចាយផលិតផលផ្ដាច់មុខ និងអាជីវកម្មជាច្រើនប្រភេទផ្សេងទៀត។ ហើយអ្វីដែលពិសេសជាងគេបំផុត Easy Accounting Software ជាកម្មវិធីគ្រប់គ្រងមួយគត់ ដែលអាចគ្រប់គ្រងអាជីវកម្មជាលក្ខណៈ Franchise នៅកម្ពុជា។

មកដល់ពេលនេះកម្មវិធី Easy Accounting Software ត្រូវដាក់ដំណើរការ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយគេ Cloud Technology ដែលបច្ចេកវិទ្យាមួយនេះ អាចឲ្យលោកអ្នក ធ្វើការគ្រប់គ្រងអាជីវកម្មរបស់ខ្លួន បានគ្រប់ទីកន្លែង គ្រប់ពេលវេលារ និងគ្រប់ Smart Device ដែលលោកអ្នកអាចធ្វើការគ្រប់គ្រង និងតាមដានអាជីវកម្មរបស់អ្នក ទោះបីជាអ្នកមិនបាននៅទីតាំងអាជីវកម្ម របស់អ្នកដោយផ្ទាល់ក៏ដោយ ហើយអាចដំណើរការ២៤លើ២៤ម៉ោង ទោះបីជាស្ថិតនៅពេលវេលា ដែលអាជីវកម្មអ្នកផ្អាក់ដំណើរការ ហើយលោកអ្នកក៏អាចធ្វើការប្រើប្រាស់កម្មវិធី Easy Accounting Software បានគ្រប់ Smart Device ទាំងលើកុំព្យូទ័រ, ថេបប្លេត និង Smart Phone ផងដែរ។

អាជីវកម្មស្ទើរទាំងអស់បានផ្លាស់ប្ដូរការគ្រប់គ្រង ពីការកត់ត្រានៅក្នុងបញ្ជីដោយដៃ មកជំនួសដោយការគ្រប់គ្រងតាមប្រព័ន្ធកុំព្យូទ័រ តាមបែបឌីជីថល(Software)។ កម្មវិធីគ្រប់គ្រងតាមបែបឌីធីថល ក៏មានការវិវត្តន៍ ពីមួយជំនាន់ទៅមួយជំនាន់កាន់តែលឿន ដែលធ្វើឲ្យកាន់តែល្អប្រសើរ និងជួយសម្រួលភាពស្មុគស្មាញ ក្នុងអាជីវកម្មនីមួយៗ ព្រមទាំងបន្ថែមភាពងាយស្រួល និងមានប្រសិទ្ធិភាពខ្ពស់ផងដែរ។

សូមជម្រាបថា ថ្មីៗនេះក្រុមហ៊ុន BizAdivisor ទើបបញ្ជេញលើកំណែរទំរង់ថ្មីមួយ ក្នុងកម្មវិធី Easy Accounting Software សំរាប់ជំនាន់ 8.1.1 ជាឆ្នាំទី៨ដែលកម្មវិធី គ្រប់គ្រងអាជីវកម្មមួយនេះ បានដាក់អោយដំណើរការ។

ជារៀងរាល់ឆ្នាំកម្មវិធី Easy Accounting Software ត្រូវបានបញ្ជេញកំណែរទំរង់ជំនាន់ថ្មី រហូតដល់បីដងដែលមួយជំនាន់ទៅមួយជំនាន់ Easy Accounting Software តែងតែពាំនាំទៅលើមុខងារថ្មី ហើយក៏មានការកែប្រែមុខងារ ដែលមានស្រាប់ឲ្យដំណើរការរឹតតែល្អប្រសើរ។

សំរាប់ជំនាន់ 8.1.1 កម្មវិធី Easy Accounting Software បានបន្ថែម និងកែប្រែមុខងារធំៗ រហូតដល់១០ចំណុចផ្សេងគ្នា ក្នុងនោះមានផ្នែកមួយផ្ដោតសំខាន់ ទៅលើការប្រើប្រាស់នៅលើ Mobile App ដោយសារក្រុមហ៊ុន BizAdvisor បានសង្កេតឃើញពី កំណើននៃការប្រើប្រាស់នៅលើ Smart Phone មានការកើនឡើងជាលំដាប់ ដោយលោកអ្នកអាចប្រើប្រាស់គ្រប់មុខងារទាំងអស់ ដូចនឹងការប្រើប្រាស់ជាមួយ Computer ឬក៏ Laptop ផងដែរ។

ក្នុងនោះលោកអ្នកអាចធ្វើការតាមដាន និងវិភាគលើរបាយការណ៍ រហូតដល់លើស១៥០របាយការណ៍ផ្សេងគ្នា លើទូរស័ព្ទដៃរបស់អ្នក។ Easy Accounting Software ក៏មានមុខងារពិសេសថ្មីមួយទៀត សំរាប់អាជីវកម្មដែលធ្វើការទិញទំនិញ ពីក្រៅប្រទេស លពួកគាត់តែងជួបបញ្ហាស្មុគស្មាញ ឬពិបាកក្នុងការគណនា ថ្លៃដើមទំនិញពិតប្រាកដ ដោយការទិញទំនិញចូលពីរូបបិយវត្ថុក្រៅប្រទេស បូកផ្សំនិងការចំណាយថ្លៃដើមបន្ថែម ដូចជាការដឹងជញ្ជូន ការបង់ពន្ធនាំចូល និង ការចំណាយផ្សេងៗទៀតជាច្រើន ដែលនៅក្នុងជំនាន់ 8.1.1 EASY ACCOUNTING SOFTWARE បន្ថែមទៅលើមុខងារថ្មីមួយដែលហៅថា PURCHASE ADDITIONAL COST ដែលមុខងារនេះនឹងធ្វើការគណនាថ្លៃដើមបន្ថែមជូនលោកអ្នកដោយស្វ័យប្រវត្ត។

នៅក្នុងជំនាន់ថ្មីនេះក៏មានមុខងារជាច្រើនដ៏ទៃ ដែលបានបញ្ជេញដាក់អោយប្រើប្រាស់សំរាប់ជួយសំរួលក្នុងការគ្រប់គ្រងអាជីវកម្មអោយរិតតែងាយស្រួលជាងមុនផងដែល។

សម្រាប់ព័ត៍មានលម្អិត សូមលោកអ្នកអាចធ្វើការស្វែងយល់ទៅលើមុខងារថ្មីទាំងអស់នោះនៅក្នុង link ខាងក្រោម៖
http://www.versionfeature.bizadvisor.asia/Home/Index?versionFeatureId=2  ។

ប្រសិនបើលើកអ្នកចង់ទទួលបានការប្រីក្សារអាជីវកម្មទៅលើការគ្រប់គ្រងតាមបែបឌីជីថលថ្មីនេះ ឬក៏ចង់ទទួលពីព័ត៌មានបន្ថែមលោអ្នក អាចធ្វើការទាក់ទងមកក្រុមការងារប្រឹក្សារយោបលរបស់ក្រុមហ៊ុន BizAdviosr តាមរយៈ
- Telelphone : 015 661 661 / 078 661 661
- Telegram : 015 661 661
- Website : www.bizadvisor.asia 
- Facebook : www.facebook.com/bizadvisor.asia