(តូក្យូ)៖ ខ្សែប្រយុទ្ធដែលត្រូវជ្រើសរើសចេញពីក្លិប Everton, Recharlison រកបាន ៣គ្រាប់ត្រឹមវគ្គទី១ ក្នុងជំនួបបើកឆាកវិញ្ញាសាបាល់ទាត់ផ្នែកបុរស U23 ដែលធ្វើឲ្យសាំបាប្រេស៊ីលយកឈ្នះគូប្រជែងអាល្លឺម៉ង់ ៤-២ នៃវគ្គសន្សំពិន្ទុប្រចាំពូល D។

Recharlison រកបានគ្រាប់ទី១ របស់គេត្រឹមចាប់ផ្តើមលេងតែ ៧នាទីប៉ុណ្ណោះនៃវគ្គទី១ និងគ្រាប់ទី២ និងទី៣ នៅនាទី២២ និងនាទី៣០ នៅមុនពេលមិត្តរួមក្រុម Matheus Cunha មានឱកាសទាត់បាល់ពិន័យ ១១ម៉ែត្រ ១គ្រាប់ដែរ តែធ្វើមិនបានសម្រេចមុនបញ្ចប់វគ្គទី១ រយៈពេល ៤៥នាទី។

នេះក៏ជាគូសងសឹកផងដែរ នៅពេលប្រេស៊ីលឈ្នះមេដាយមាសកាលពីព្រឹត្តិការណ៍ក្នុងទឹកដីរបស់ពួកគេ នៅពេលឈ្នះអាល្លឺម៉ង់ដោយបាល់ ១១ម៉ែត្រកាត់សេចក្តីកាលពី ៥ឆ្នាំមុន។

តែយ៉ាងណាក្រុម U23 ឥន្រ្ទីដែកអាល្លឺម៉ង់ក៏បានធ្វើការវាយបកបាន ២គ្រាប់វិញផងដែរនៅវគ្គទី២ បើទោះបីជានៅសល់មាសជិកតែ ១០នាកក៏ដោយ នៅពេលកីឡាករ Paulinho មកពីក្លិប Baey Leverkusen បានបន្ថែមគ្រាប់ទី៤ នៅនាទីចុងម៉ោង គ្រាដែលក្នុងពូល D ដូចគ្នា ខ្សែបម្រើមកពីក្លិបអ៉ីតាលី AC Milan, Franck Kessie ក៏បានគ្រាប់ជ័យជម្នះឲ្យកូដឌីវ័រឈ្នះក្រុមអារ៉ាប៊ីសាអូឌីត ២-១ ផងដែរ៕