(អាមេរិក)៖ បណ្ដាញសង្គម Twitter បានប្រកាសឱ្យដឹងថា ប្រាក់ចំណូលរបស់ខ្លួននៅត្រីមាសទី២ បានកើនឡើងលើសពីការរំពឹងទុក និងជាករណីកើនឡើងដំបូងពុំធ្លាប់មានចាប់តាំងពីឆ្នាំ២០១៤មក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNCB នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។

banner

យោងតាមការបញ្ជាក់ពី Twitter បានឱ្យដឹងថា នៅត្រីមាសទី២ឆ្នាំនេះ ខ្លួនទទួលបានប្រាក់ចំណូលសរុបចំនួន ១.១៩ពាន់លានដុល្លារ អាមេរិក ខណៈក្រុមអ្នកវិភាគបានរំពឹងថានឹងទទួលបានត្រឹមតែ ១.០៧ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ និងបានកើនឡើង ៧៤ភាគរយបើធៀបទៅនឹងឆ្នាំមុន។

ជាមួយគ្នានេះផងដែរ ប្រាក់ចំណូលដែលបាន មកពីការផ្សព្វផ្សាយពាណិជ្ជកម្មគឺមានចំនួន ១.០៥ពាន់លានដុល្លារអាមេរិក ដោយបានកើនឡើង ៨៧ភាគរយបើធៀបនឹងឆ្នាំមុន ខណៈដែល Wall Street រំពឹងថានឹងទទួលបានត្រឹមតែ ៩០៩.៩លានដុល្លារ អាមេរិក។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ Twitter បានដាក់ចេញនូវមុខងារពិសេសៗជាច្រើនសម្រាប់ទាក់ទាញអ្នកប្រើប្រាស់ និងបានប្រកាសថា នឹងបង្កើតប្រាក់ចំណូលឱ្យបានទ្វេដងនៅ ២០២៣ តាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្ម៕