(កំពង់ស្ពឺ)៖ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពាន បានបន្តប្រគល់រង្វាន់ម៉ូតូ ZoomerX ចំនួន ០១គ្រឿងបន្ថែមទៀត ដល់អ្នកឈ្នះរង្វាន់នៅខេត្តកំពង់ស្ពឺ។ ការប្រគល់រង្វាន់ បានធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១។

banner

អ្នកមានសំណាងដែលទទួលបានរង្វាន់ម៉ូតូ ZoomerX មានឈ្មោះ ម៉ង់ ផល្លី ភេទប្រុស អាយុ៣៥ឆ្នាំ ជាកម្មកររោងចក្រ រស់នៅភូមិស្ទឹង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ផល្លី ដែលជាអ្នកចូលចិត្តហូបឆេមពានអាយស៍ជាប្រចាំ បានរៀបរាប់ប្រាប់ថា ជាទម្លាប់គាត់តែងតែទិញឆេមពានអាយស៍ ០១កំប៉ុងៗហូបពេលគាត់ចេញទៅធ្វើការ ហើយថ្ងៃខ្លះពេលត្រឡប់ពីធ្វើការវិញ។ ថ្ងៃត្រូវរង្វាន់ម៉ូតូនេះ គឺគាត់បានទិញហូបតាមផ្លូវពេលធ្វើដំណើរទៅធ្វើការ ស្រាប់តែគាស់មកឃើញរូបម៉ូតូតែម្តង គាត់សប្បាយចិត្តជាខ្លាំង ក៏ស្រែកប្រាប់អ្នកលក់ និងបានធ្វើការទាក់ទងតាមទូរស័ព្ទជាមួយក្រុមហ៊ុនដើម្បីបញ្ជាក់ថាពិតជាត្រូវរង្វាន់មែន។ ផល្លីបានបន្ថែមទៀតថា ពេញមួយថ្ងៃដែលគាត់ត្រូវរង្វាន់នេះ គាត់សឹងតែធ្វើការអ្វីមិនកើតសោះ ដោយចេះតែមានអារម្ភណ៍អររំភើបទោះជាទៅដល់កន្លែងធ្វើការហើយក៏ដោយ។

ចំណែកឯអ្នកលក់ឆេមពានអាយស៍ឱ្យអ្នកឈ្នះរង្វាន់ម៉ូតូ ZoomerX ខាងលើ ក៏ទទួលបានកាដូលើកទឹក ចិត្តជាភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ ចំនួន៥០កេសផងដែរ នោះគឺលោកស្រី សុភាព ជាអ្នកលក់ភេសជ្ជៈ នៅក្នុងភូមិស្ទឹងជាមួយអ្នកទិញផងដែរ។

តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពាន លោក នៅ កុសល់ បានសម្តែងការអបអរដល់អ្នកមានសំណាងទាំងពីរនាក់ ទាំងអ្នកទិញនិងអ្នកលក់ ហើយបញ្ជាក់ថា នេះជាសំណាងពិតៗដែលមាននៅក្រោមក្រវិលកំប៉ុងឆេមពានស្រាប់មិនមានអ្នកណាអាចមើលដឹងមុនឡើយ លោកសូមជូនពរឱ្យអតិថិជនឆេមពានយិនស៉ិន និង ឆេមពានអាយស៍ មានឱកាសឈ្នះរង្វាន់ម៉ូតូនិងរង្វាន់ជាលុយសុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់ដូចៗគ្នា។

ភេសជ្ជៈប៉ូវកម្លាំងឆេមពានយិនស៉ិន និងឆេមពានអាយស៍ មានរង្វាន់ជាច្រើននៅក្រោមក្រវិលកំប៉ុងស្រាប់ ពិសេសរង្វាន់ជាប្រាក់រៀល និង រង្វាន់ម៉ូតូ ZoomerX ដ៏ច្រើនសន្ធឹកសន្ធាប់៕

សូមទស្សនាវីដេអូ៖ https://fb.watch/6VTbYOYsf0/