(តូក្យូ)៖ អ្នករៀបចំការប្រកួត Tokyo Olympic Games 2020 បានបង្ហាញថា មុនពិធីបើកការប្រកួតកីឡាចម្រុះផ្លូវការនៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានឲ្យដឹងថា មានចំនួន ១០៦ករណីពាក់ព័ន្ធនឹងវីរុស COVID-19។ នេះបើតាមការចេញផ្សាយដោយ Japan Times នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។

banner

នេះជាចំនួនច្រើនមួយនៅពេលដែលមនុស្ស ១៩នាក់ដែលបានពាក់ព័ន្ធ ហើយក៏មាន ៣នាក់ត្រូវបានគេឲ្យដឹងថា បានតេស្តវិជ្ជមានដែលស្ថិតនៅក្នុងភូមិកីឡាអូឡាំពិក ហើយនេះជាចំនួនច្រើនបំផុតចាប់តាំងពីដើមខែកក្កដាមកនេះ ខណៈមនុស្ស ១០នាក់ក្នុងចំណោម ១៦នាក់គឺជាមន្រ្តី ហើយមាន ៣នាក់ជាបុគ្គលរួមជាមួយ ៣នាក់ផ្សេងទៀតជាបុគ្គលិកផ្នែកសារព័ត៌មានក្នុងចំណោមសរុបទាំងអស់។

ព្រឹត្តិការណ៍ Tokyo Olympic 2020 នឹងចាប់ផ្តើមសម្ពោធជាផ្លូវការនៅយប់ថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១ នេះនៅទីក្រុងតូក្យូដែលនឹងបញ្ចប់នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១៕