(ភ្នំពេញ)៖ ក្បឿង ជីប ម៉ុង នៃក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ ទទួលបានការជឿជាក់ខ្ពស់លើគុណភាពពីសំណាក់អតិថិជនដែលទិញក្បឿង ជីប ម៉ុង សម្រាប់ប្រក់ដំបូល។

លោក ឡុង ធារស់ ម្ចាស់ដេប៉ូចែកចាយគ្រឿងសំណង់ ច្រាយ សុគន្ធ ដែលបានចែកចាយក្បឿង ជីប ម៉ុង រយៈពេលបីឆ្នាំមកហើយនោះបានបញ្ជាក់ថាក្បឿង ជីប ម៉ុង មានកំហាប់ណែនល្អ និងធន់ដែលងាយស្រួលក្នុងការដឹកជញ្ជូន និងប្រក់ឥតមានបែកបាក់ ហើយមានពណ៌ស្អាត សាច់ថ្នាំក្រាស់លើសគេពីរដង និងងាយស្រួលក្នុងការតំឡើង និងប្រក់ដំបូល។

លោក ឡុង ធារស់ បានអះអាងថា «អតិថិជនគាត់តែងតែសរសើរពីគុណភាពពណ៌ បើទោះបីជាប្រក់បីឆ្នាំក្តីក៏សាច់ថ្នាំនៅភ្លឺរលោងស្រស់ស្អាតដដែលដោយសារកំហាប់សាច់ថ្នាំមានគុណភាពខ្ពស់។ចំណែកឯពណ៌ដែលពេញនិយមគឺភាគច្រើនពណ៌ខៀវ និងពណ៌មង្ឃុត»

លោក អ៊ា សេងតុង អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ជីប ម៉ុង អ៊ីដាស្ទ្រីស៍ បានអះអាងថា ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ ខិតខំប្រឹងប្រែងដើម្បីផ្តល់ជូនម្ចាស់ផ្ទះ និងម្ចាស់គម្រោងសាងសង់ នូវផលិតផលក្បឿងគុណភាពលំដាប់ពិភពលោក ដែលផលិតដោយរោងចក្របំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយរបស់អ៊ីតាលី និងប្រើប្រាស់វត្ថុធាតុដើម ល្អឥតខ្ចោះក្នុងការផលិត។

ក្បឿង ជីប ម៉ុង ទទួលបានវិញ្ញាបនបត្របញ្ជាក់ស្តង់ដារ ISO9001:2015 ពីស្ថាប័នអន្តរជាតិដែលនេះ បង្ហាញពីគុណតម្លៃនៃការខិតខំប្រឹងប្រែងរបស់ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ ដើម្បីផ្តល់ជូនអតិថិជននូវផលិតផលដែលមានគុណភាពខ្ពស់។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកាន់លេខ៖ 085/069/066 990 222 ឫតាមទំព័រហ្វេសប៊ុក៖ https://www.facebook.com/chipmongindustries