(កូរ៉េ)៖ បន្ទាប់ពីបទចម្រៀង «Butter» របស់ក្រុម BTS បានឈរនៅចំណាត់ថ្នាក់កំពូល នៃតារាង Billboard រហូដល់៧សប្តាហ៍ជាប់ៗគ្នា នៅពេលនេះចម្រៀងថ្មី របស់ពួកគេគឺ «Permission To Dance» បានចូលទៅទទួលតំណែកកំពូលមួយនេះវិញម្តង។ តែយ៉ាងណា «Butter» នៅតែបានឈរនៅលេខរៀងកំពូលដដែល នៅលើតារាង Song of the Summer។

បើតាម Billboard បានឲ្យដឹងថា ការទទួលបានតំណែងលេខ១ លើតារាងចម្រៀងផ្ទួនៗគ្នានេះ គឺពិតជាកម្រមានតារាណាអាចទទួលបានណាស់។ បើនិយាយទៅ តំណែងនេះ គឺធ្លាប់កើតមានទៅលើតារាចម្រៀងអាមេរិក Kety Perry កាលពី១១ឆ្នាំមុន។ កាលណោះបទចម្រៀងរបស់ Kety Perry ចំណងជើងថា «Califonia Gurls» បានជាប់តំណែងកំពូលលេខ១ លើតារា Song of the Summer ស្របពេលដែលបទរបស់នាងមួយទៀត គឺ «Teenage Dream» ក៏បានឈរនៅតំណែងកំពូលតារាង និងជាប់ចំណាត់ថ្នាក់លេខ១ផងដែរ លើតារា Billbaord Hot 100។

មិនខុសពីបទចម្រៀងរបស់ក្រុម BTS នៅពេលនេះទេ ពោលគឺបទ «Permission of Dance» កំពុងឈរនៅលំដាប់កំពូលទី១ លើតារាង Billbaord Hot 100 ស្របពេលបទ «Butter» របស់ក្រុមនេះដដែល កំពុងឈរនៅលំដាប់កំពូលទី១ លើតារាងចម្រៀង Song of The Summer៕