(មូស្គូ)៖ តុលាការនៃប្រទេសរុស្ស៊ីបានផាកពិន័យទៅលើក្រុមហ៊ុនអាមេរិក Facebook និង Twitter ពីបទបរាជ័យ ឬមិនលុបមាតិកាខុសច្បាប់ទៅតាមសំណើរបស់រដ្ឋាភិបាលរុស្ស៊ី ហើយនេះក៏ជាសកម្មភាពថ្មីមួយដែលរុស្ស៊ីអនុវត្តវិធានផ្លូវច្បាប់ចំពោះក្រុមហ៊ុន Big Tech។

banner

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា នារយៈពេលប៉ុន្មានខែចុងក្រោយនេះ អាជ្ញាធររុស្ស៊ីបានអនុវត្តវិធានផ្លូវច្បាប់ចំពោះក្រុមហ៊ុនយក្សអាមេរិកទាំងពីរនេះ ដោយព្យាយាមចូលគៀគ និងបានធ្វើការផាកពិន័យបន្ទាប់ពី Facebook និង Twitter មិនព្រមលុបចោលមាតិកាមួយចំនួនដែលរដ្ឋាភិបាលរុស្ស៊ីចាត់ទុកថាជាសកម្មភាពខុសច្បាប់។

រុស្ស៊ីបានទាមទារឲ្យបណ្ដាញសង្គមទាំងពីរ ជាពិសេសគឺក្រុមហ៊ុនអាមេរិក បង្កើតការិយាល័យរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី និងទាមទារឲ្យរក្សាទិន្នន័យអ្នកប្រើប្រាស់រុស្ស៊ីទុកក្នុងប្រទេសរុស្ស៊ី។

យោងតាមការបញ្ជាក់គឺតុលាការរុស្ស៊ីបានធ្វើការផាកពិន័យក្រុមហ៊ុន Facebook ចំនួន ៦លានរូពី និង Twitter ចំនួន ៥.៥លានរូពី៕