(វ៉ាសរ)៖ បច្ចុប្បន្នខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ Lukas Podolski បានផ្ទេរទៅកាន់ក្លិប Gornik Zabrze នៃលីគប៉ូឡូញ ដែលនេះមានរយៈពេល ១៨ឆ្នាំមកហើយនៃអាជីពបាល់ទាត់របស់អតីតកីឡាកររបស់ក្លិបកាំភ្លើងធំ Arsenal ដោយបានលើកពាន FA Cup តាមក្តីប្រាថ្នាមួយនៃវិលការត្រឡប់មកលីគស្រុកកំណើតវិញ ដ្បិតជាអតីតកីឡាករជម្រើសជាតិអាល្លឺម៉ង់ផងនោះ។

Podolski បានឈ្នះពាន FIFA World Cup 2014 ជាមួយក្រុមជម្រើសជាតិឥន្រ្ទីដែកអាល្លឺម៉ង់ រួមជាមួយពានលីគ Bundesliga ពេលលេងឲ្យ Bayern Munich និងពាន FA Cup ជាមួយក្លិបកាំភ្លើងធំ Arsenal ដែលនេះមានរយៈពេល ១៨ឆ្នាំហើយក្នុងអាជីពបាល់ទាត់ដែលជាបុរសបានកើតនៅប្រទេសប៉ូឡូញរូបនេះ នៅពេល Gornik Zabrze ជាក្លិបទី៨ ក្នុងអាជីពរបស់គេគិតចាប់តាំងពីឆ្នាំ២០០៣ មក។

គួររំលឹកផងថា Poldoski បានលេងឲ្យជម្រើសជាតិអាល្លឺម៉ង់ ១៣០ប្រកួត និងរកបាន ៤៨គ្រាប់ តែយ៉ាងណារូបគេក៏មិនភ្លេចប្រទេសប៉ូឡូយនោះទេ ដោយរូបគេអាចនិយាយភាសារប៉ូឡូញបាន ខណៈក្រុមគ្រួសាររបស់គេជាអ្នកគាំទ្រក្លិប Gornik ផងដែរ៕