(ជប៉ុន)៖ កីឡាការិនី Yang Qian របស់ចិន បានឈ្នះមេដាយមាសជាលើកដំបូង នៅក្នុងព្រឹត្តិការណ៍កីឡា Tokyo Olympics ក្នុងការប្រកួតបាញ់កាំភ្លើង រយៈចម្ងាយ១០ម៉ែត្រ ផ្នែកស្ត្រី នាថ្ងៃសៅរ៍នេះ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ។

ក្នុងការប្រកួតនេះដែរ, មេដាយប្រាក់ បានទៅលើកីឡាការិនីបាញ់កាំភ្លើងរុស្ស៊ី Anastasiia Galashina និងមេដាយសំរឹទ្ធ បានទៅលើកីឡាការិនី Nina Christen របស់ប្រទេសស្វីស៕