(ឡុងដ៏)៖ អតីតកីឡាករ Manchester United លោក Ryan Giggs បានបដិសេធ ចំពោះការចោទប្រកាន់ថា ខ្លួនបានប្រើហិង្សា ឬបំពានទៅលើមិត្តស្រីនោះទេ បន្ទាប់ពីមានការចោទប្រកាន់កាលពីពេលកន្លងមកនេះ ដែលធ្វើឲ្យលោកខកខានដឹកនាំក្រុមជម្រើសជាតិវែល នៅពាន Euro 2020។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១។

លោក Giggs ត្រូវបានគេចោទប្រកាន់ថា បានធ្វើការរំលោភបំពានទៅលើមិត្តស្រីដែលមានឈ្មោះថា Kate Greville និង Emma Greville ដែលជាប្អូនស្រី នៅឯផ្ទះរបស់គាត់កាលពីខែវិច្ឆិកា នៅពេលដែលតុលាការទីក្រុង Manchester របស់អង់គ្លេសបានអះអាងថា លោក Giggs បានបង្ហាញរូបភាពដែលបានធ្វើចំពោះរឿងនេះ ទាំងដែលការអះអាងនោះ លោកបានបណ្តេញនាងចេញពីបន្ទប់សណ្ឋាគារទាំងអាក្រាតកាយ ខណៈលោកក៏ត្រូវបានចោទថា បានគំរាមនឹងបង្ហាញរូបភាពផ្លូវភេទ ក៏ដូចជាបានបោះរបស់របរមិត្តស្រីចេញពីផ្ទះផងដែរ នៅពេលដែលសួរនាំរឿងទាក់ទងនារីដទៃ។

ក៏ប៉ន្តែលោក Giggs បានសារភាពថា មិនបានធ្វើអ្វីទៅលើនាង Gerville ដែលមានវ័យ ៣៦ឆ្នាំកាលពីខែសីហា ឆ្នាំ២០១៧ និងខែវិច្ឆិកា ឆ្នាំ២០២០ នោះទេ ដែលចោទថា លោកបានវាយដំរាងកាយ ឬរំលោភបំពានទៅលើបងប្អូនស្រីទាំងពីរនោះទេ ហើយនឹងត្រូវឡើងតុលាការបន្តទៀតនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ និងនៅថ្ងៃទី០៨ ខែតុលា ឆ្នាំដដែល៕