(ភ្នំពេញ)៖ ក្រុមបាល់ទាត់ Rolling FC បានឈ្នះពាន GANZBERG CUP ជាលើកដំបូង កាលពីថ្ងៃសៅរ៍ ខណៈដែលការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល កាត់សេចក្តី Penalty ក្រោយពេល Rolling FC មានឱកាសតាមស្មើវិញ ២ ទល់ ២ លើក្រុម Bee FC ដែលនាំមុខ ២ គ្រាប់មុននោះ។

ក្នុងការប្រកួតមួយក្នុងចំណោមការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏រំភើបបំផុត ក្នុងរយៈពេលជាច្រើនរដូវកាលកន្លងមកនេះ បានបញ្ចប់ក្តីសង្ឃឹមរបស់ក្រុម Bee FC ក្នុងការលើកពានជាលើកទី១ របស់ពួកគេ ក្រោយពីការធ្វើឲ្យក្រុម Rolling FC តាមស្មើខ្លួនវិញនៅចុងតង់ទី២ ទាំង ២គ្រាប់។ ក្រុម Rolling FC បានបង្ហាញពីភាពខ្លាំងរបស់ខ្លួន ខណៈដែលទទួលបានបាល់ប៉េណាល់ទី។

វាបានក្លាយជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដោយមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនបំផុត ចាប់តាំងពីក្រុម Rolling FC បានផ្តួលក្រុមដោនថោនស្ពត៕

សូមទស្សនាវីដេអូ៖