(ជប៉ុន)៖ ប្រទេសកូរ៉េខាងត្បូង បានឈ្នះមេដាយមាសជាលើកដំបូង នៅក្នុងព្រឹត្តិការណ៍កីឡា Tokyo 2020 នៅថ្ងៃសៅរ៍នេះ នៅពេលដែលកីឡាការិនី An San និងកីឡាករ Kim Je Deok បានចាប់ដៃគូគ្នា យកឈ្នះលើគូប្រជែង មកពីហូឡង់របស់ពួកគេ នៅក្នុងវគ្គផ្តាច់ព្រ័ត្រប្រកួតជាក្រុម របស់ប្រភេទកីឡាបាញ់ធ្នូ, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ។

ពួកគេបានយកឈ្នះ លើកីឡាការិនី Gabriela Schloesser និងកីឡាករ Steve Wijler របស់ហូឡង់ ដោយលទ្ធផល៥ទល់នឹង៣ ក្នុងការទទួលបានមេដាយមាសនេះ, ខណៈម៉ិកស៊ិក ទទួលបានមេដាយសំរឹទ្ធ។

កូរ៉េខាងត្បូង មកដល់ពេលនេះ ដណ្តើមបានមេដាយមាសចំនួន១៤ ក្នុងចំណោមមេដាយមាសទាំង១៧ នៅក្នុងការប្រកួតកីឡាបាញ់ធ្នូជាក្រុម ចាប់តាំងពីចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍អូឡាំពិក ក្នុងឆ្នាំ១៩៨៨៕