(អាមេរិក)៖ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍មកថា នឹងប្រកាសបង្ហាញ iPhone ជំនាន់ថ្មី ឬ iPhone 13 នៅថ្ងៃទី ១៤ ខែកញ្ញាខាងមុខនេះ ជាមួយនឹងទំហំ Storage ធំជាងមុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNet នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២១។

banner

ប្រភពព័ត៌មានមួយបានបង្ហើបឲ្យដឹងថា ក្រុមហ៊ុន Apple គ្រោងនឹងប្រកាសបង្ហាញ iPhone 13 ជាមួយនឹងទំហំ 1TB ខណៈដែល iPhone 12 Pro និង 12 Pro Max មានត្រឹមតែ 512GB។ ជាមួយនឹងទំហំនេះ លោកអ្នកអាចប៉ាន់ស្មានបានទេថា នឹងអាចរក្សាទុករូបភាព និងវីដេអូបានច្រើនកម្រិតណា?

នៅមុននេះ មានអ្នកវិភាគ និងការលើកឡើងជាច្រើនពាក់ព័ន្ធនឹងឈ្នះរបស់ iPhone ជំនាន់ថ្មី ដោយអ្នកខ្លះបាននិយាយថា iPhone ថ្មីនឹងមានឈ្មោះ iPhone 12S ឬ iPhone 21 ដោយតែវាជាឆ្នាំ ២០២១ ខណៈអ្នកប្រើប្រាស់មួយចំនួននៅអ៊ឺរ៉ុបបានលើកឡើងថា ពួកគេអាចនឹងពិចារណាទៅលើការទិញ iPhone ថ្មី បើសិនជា Apple បានកំណត់ ឬដាក់ឈ្មោះថា iPhone 13 ព្រោះតែលេខ 13 គឺជាលេខគ្រោះចង្រៃ ឬលេខមិនល្អ។

គួរបញ្ជាក់ផងដែរថា ព័ត៌មានចចាមអារ៉ាមចុងក្រោយពាក់ព័ន្ធនឹង iPhone 13 គឺត្រូវបានសារព័ត៌មានចេញផ្សាយថា ថ្មរបស់វាមានថាមពលខ្លាំង និងប្រើបានយូរជាង iPhone 12 និង 12 Pro៕