(ភ្នំពេញ)៖ ព្រីស៊ីហ្សិន ខាស៍ (ខេមបូឌា) លីមីធីត ដែលជាក្រុមហ៊ុននាំចូលផ្លូវការ និងផ្តាច់មុខនូវរថយន្ត និងគ្រឿងបន្លាស់សុទ្ធម៉ាក Porsche នៅក្នុងប្រទេសកម្ពុជា បានប្រកាសបើកដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌល Porsche ភ្នំពេញ ថ្មី និងត្រៀមបង្ហាញរថយន្ត Porsche ម៉ូដែលថ្មី ដើម្បីស្វាគមន៍អតិថិជនរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅជាប់នឹងសាលាអន្តរជាតិភ្នំពេញ (ISPP) និងផ្លូវឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិថ្មី។

ក្នុងអំឡុងពេលនៃការដាក់សម្ពោធ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ ទីតាំងថ្មីដ៏ស្រស់ស្អាត រួមទាំងអាគារតាំងបង្ហាញថ្មី ដែលបំពាក់ទៅដោយរថយន្ត Porsche ម៉ូដែលថ្មីៗ បន្ថែមពីលើនេះទៀតទីតាំង Porsche Driver’s Selection និង Porsche Tequipment ក៏មានដាក់តាំងនូវទំនិញ និងសម្ភារៈ គ្រឿងបន្លាស់ថ្មីៗបំផុត រួមជាមួយផ្នែកសេវាកម្ម និងDirect Dialogue Bay កន្លែងជួសជុលរថយន្ត ដែលបានបំពាក់ជាមួយឧបករណ៍ពិនិត្យរថយន្ត និងគ្រឿងបន្លាស់សមស្របទៅតាមស្តង់ដាររបស់ Porsche AG (អាល្លឺម៉ង់)។

លោក ឆយ ម៉េងលាង ប្រធានផ្នែកលក់នៃមជ្ឈមណ្ឌល Porsche ភ្នំពេញ បានថ្លែងថា គ្រប់ម៉ូដែល Porsche មាននៅមជ្ឈមណ្ឌល Porsche ភ្នំពេញទាំងក្នុងស្តុក ឬកុម៉្មង់ទិញសុទ្ធតែមានភ្ជាប់មកជាមួយនូវការធានា និងការថែទាំរយៈពេល ៤ឆ្នាំពេញ ដែលផ្តល់នូវទំនុកចិត្តខ្ពស់ជូនអតិថិជន។ សម្រាប់ម៉ូដែលលក់ដាច់បំផុតគឺ Cayenne Macan និង Panamera ដែលក្រុមហ៊ុនកំពុងតែផ្តល់ជូននូវកញ្ចប់ options ប្រណីតដ៏ពិសេសសម្រាប់ប្រទេសកម្ពុជា ដែលបំពាក់ជាមួយជម្រើសបន្ថែមរហូតដល់ ១៣មុខដែលមានតម្លៃ ៣៥,០០០ដុល្លារដោយមិនចាំបាច់ចំណាយបន្ថែម។

លោកបន្តថា អតិថិជនរបស់ក្រុមហ៊ុនភាគច្រើនចូលចិត្តបង្ហាញពីលក្ខណៈបុគ្គល និងរបៀបរស់នៅល្អប្រណីតរបស់ខ្លួន នឹងមានទំនោរទៅរកការកុម្ម៉ង់ទិញក្តីសុបិន តាមរយៈកម្មវិធី Car Configuration របស់ក្រុមហ៊ុនដែលអនុញ្ញាតឲ្យអតិថិជនជ្រើសរើសជម្រើសដែលគាត់ចង់បាន និងប្តូរតាមបំណងដើម្បីឲ្យសមនឹងការចង់បានរបស់គាត់។

លោកបន្តទៀតថា ចំណេះដឹង និងបទពិសោធន៍យ៉ាងជ្រាលជ្រៅរបស់អ្នកបច្ចេកទេសជាមួយនឹងក្រុមហ៊ុន Porsche បានធានាថា ការងារថែទាំ និងជួសជុលទាំងអស់ត្រូវបានអនុវត្តស្របតាមស្តង់ដារ Porsche AG ដែលត្រូវបានអនុវត្តដោយអ្នកបច្ចេកទេស ដែលទទួលបានការបណ្តុះបណ្តាល ឆ្លងកាត់កម្មវិធីវិញ្ញាបនប័ត្រជាសកល ដើម្បីផ្តល់សេវាកម្មដែលមានស្តង់ដារខ្ពស់ដល់អតិថិជន។

លោកក៏បានបន្ថែមថា «យើងចាប់ផ្តើមឃើញមានរថយន្ត 911 Carrera, 718 Cayman និង 718 Boxster នៅតាមដងផ្លូវហើយ នេះបានបង្ហាញថាការស្រឡាញ់រថយន្តស្ព័រទ្វារ ២របស់ Porsche កំពុងតែកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា។ មួយវិញទៀត ខណៈពេលដែលតម្រូវការកំពុងកើនឡើង សេវាកម្មក្រោយការលក់ ដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សារថយន្ត Porsche ផងដែរ»

ការបើកដំណើរការជាផ្លូវការនៃមជ្ឈមណ្ឌល Porsche ភ្នំពេញ ថ្មីក៏បានបង្ហាញនូវម៉ូដែល Porsche Panamera 4 Executive ស៊េរីថ្មីដល់សាធារណៈជនផងដែរ។ រថយន្តPorsche Panamera 4 Executive ស៊េរីថ្មីនេះ បំពាក់ដោយម៉ាស៊ីន 2.9 litre turboភ្លោះ ដែលមាន 6 ស៊ីឡាំង កាងមុខនិងក្រោយរចនាបែបស្ព័រ ការបំពាក់តួយ៉ាន់ដែលមានច្រើនទំហំ និងជាពិសេសគឺការរចនាស្តុបក្រោយបែបLED ដែលតភ្ជាប់គ្នាពីស្តុបម្ខាងទៅម្ខាងទៀត និងចង្កូតរថយន្តដែលមានសភាពតូចស្រឡូន ដូចគ្នាទៅហ្នឹងម៉ូដែល 911ជំនាន់ក្រោយ។

លោកស្រី ស្រស់ ចរិយា អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនព្រីស៊ីហ្សិនខាស៍ (ខេមបូឌា) លីមីធីត បានបញ្ជាក់ថា ក្រុមហ៊ុន Porsche បានចុះឈ្មោះជាផ្លូវការក្នុងឆ្នាំ២០១៣ ហើយបានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០១៤ ដែលមកទល់ពេលនេះ ក្រុមហ៊ុនបានធ្វើអាជីវកម្មអស់រយៈពេលជិត ៨ឆ្នាំមកហើយ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន និងអ្នកស្រលាញ់រថយន្ត Porsche នៅទូទាំងប្រទេស។

មជ្ឈមណ្ឌល Porsche ភ្នំពេញបានប្រកាសអំពីព្រឹត្តិការណ៍ Open House របស់ខ្លួនដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី០៨ ខែសីហាឆ្នាំ ២០២១ ដែលមានទីតាំងស្ថិតនៅជាប់នឹងសាលាអន្តរជាតិភ្នំពេញ (ISPP) នៅតាមបណ្តោយមហាវិថីឧកញ៉ាហ៊ុននាង កែងនឹងមហាវិថីសម្តេចហ៊ុនសែន (ផ្លូវ ៦០ម៉ែត្រ) ដែលមានទីតាំងស្ថិតនៅកណ្តាលទីក្រុង និងផ្លូវឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិថ្មី។

អតិថិជនដែលចង់អញ្ជើញមកទស្សនាទីតាំងថ្មីនេះ និងទទួលយកបទពិសោធន៍ពីរថយន្តម៉ូដែលចុងក្រោយបំផុតជាមួយនឹងការផ្តល់ជូនពិសេសក្នុងអំឡុងពេលព្រឹត្តិការណ៍នេះអាចធ្វើការណាត់ជួបនៅ https://fb.com/book/porschecambodiaofficial/ ដើម្បីធ្វើការកក់ទុកជាមុនជាមួយក្រុមការងារផ្នែកលក់ ឬទាក់ទងមកលេខទូរស័ព្ទលេខ 012-901 911សម្រាប់ព័ត៌មានបន្ថែម។ សម្រាប់ការទស្សនាវីដេអូផ្សាយផ្ទាល់សូមចូលទៅកាន់ទំព័រហ្វេសហ៊ុកផ្លូវការ៖ https://www.facebook.com/porschecambodiaofficial/videos/139286261667713.