(ភ្នំពេញ)៖ សម្រាប់សប្ដាហ៍ថ្មីនាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ Fresh News Plus សូមលើកយកនូវគតិបណ្ឌិតថ្មីទាំង ៥ ឃ្លាថ្មីៗទៀត ដែលរួមមានដូចតទៅ៖

១៖ សុភាសិតខ្មែរ៖ ផឹកទឹកឱ្យនឹកប្រភព ជ្រកម្លប់ឱ្យនឹកអ្នកដាំ។

២៖ ដើរយឺតមិនសំខាន់ សំខាន់គឺត្រូវបន្តដើរទៅមុខកុំឈប់ (ខុង ជឺ)។

៣៖ កុំបណ្ដោយឱ្យវាចារលាមករបស់អ្នកដទៃ មកប្រលាក់ចិត្តអ្នកយូរពេក ព្រោះវាគ្រាន់តែសំឡេងមកប៉ះត្រចៀកអ្នក ហើយរសាយទៅវិញបាត់ហើយ (ព្រះភិក្ខុជរប្បញ្ញោ គូ សុភាព)។

៤៖ ត្រូវទុកជោគជ័យឱ្យស្មើបរាជ័យ (ព្រះមុនីកោសល យ៉ន សេងយៀត)។

៥៖ អ្នកដែលខ្លាំង ទោះបីជួបការលំបាកប៉ុនណា ក៏គេមិនត្អូញត្អែរនោះដែរ មានតែខំប្រឹង (សាមកុក)៕