(ភ្នំពេញ)៖ ក្រុមហ៊ុន Daline Property Development Co.Ltd នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ និងលក់ជាផ្លូវការនូវគម្រោងបុរី The Residence ក្រោមវត្តមាន លោកស្រី លី ដាលីន អគ្គនាយិកាក្រុមហ៊ុន Daline Property Development Co. Ltd មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ៧មករា (៦០ម៉ែត្រ) ដែលជាតំបន់មានសក្តានុពល និងមានការអភិវឌ្ឍន៍ទីក្រុងទំនើបនៅភាគខាងត្បូងរាជធានី។

ជាមួយនេះដែរ ស្របតាមផែនការមេប្លង់គោលរាជធានីក្នុងឆ្នាំ២០១៥ ដល់ ឆ្នាំ២០៣៥ របស់ សាលារាជធានី បានកំណត់ យកទីតាំងភាគខាងត្បូងទីក្រុងភ្នំពេញ ពោលគឺត្រឹមរយៈពេល១៤៥ឆ្នាំ ទៅមុខទៀត តំបន់នោះនឹងត្រូវបានអភិវឌ្ឍ ទៅ ជាទីក្រុងបៃតង និងមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ បំផុតរបស់រាជធានីភ្នំពេញ។

ខណៈបច្ចុប្បន្ននេះ តំបន់ភាគខាងជើងនៃរាជធានីភ្នំពេញ ជាតំបន់មួយដែលមានសក្តានុពល ដែលពោរពេញទៅដោយគម្រោងផ្សារទំនើបធំៗខ្នាតយក្សកំពុងសាងសង់ចំនួន៣ជិតៗគ្នា រួមមាន៖ ផ្សារទំនើបអ៊ីអន៣, ផ្សារទំនើបជីប ម៉ុង មេហ្គា២៧១ នឹងផ្សារទំនើប ប៉េង ហួត ម៉ល ហើយក្រៅពីនោះ ក៏មានសាលាអន្តរជាតិ អគារពាណិជ្ជកម្ម ខុនដូខ្ពស់ៗបែបប្រណីត ជាពិសេសនោះ តំបន់ភាគខាងត្បូងនេះនៅថ្ងៃអនាគតនឹងក្លាយទៅជាទីក្រុងរណបដ៏ធំជាងគេនៅក្នុងរាជធានីភ្នំពេញ ដែលមានឈ្មោះថាទីក្រុងរណប Ing City ដោយសាងសង់ឡើងលើផ្ទៃដីជិត២៦០០ហិកតា។

ដោយយល់ឃើញថាតំបន់នេះមានសក្ដានុពលរីកចម្រើនយ៉ាងឆាប់រហ័ស និងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនទេីបក្រុមហ៊ុន Daline Property Development បានធ្វើការវិនិយោគ និងអភិវឌ្ឍគម្រេាងបុរី The Residence នេះឡើង គឺក្នុងគេាលបំណងដេីម្បី ឱ្យមានការរស់នៅជាសហគមន៍ដ៏ស៊ីវិល័យនិងទំនើបបែបចំរុះ រួមមានអាគារពាណិជ្ជកម្ម ខុនដូ ផ្ទះអាជីវកម្មច្រើនប្រភេទ និងវីឡាភ្លេាះ ជាមួយនិងបរិស្ថានបែបធម្មជាតិ មានសួនលំហែ កន្លែងក្មេងលេង និងកន្លែងហាត់ប្រាណសាធារណៈផងដែលធ្វើឱ្យការរស់នៅកាន់តែសម្បូរបែប។

គម្រោងបុរី The Residence ផ្ដោតសារៈសំខាន់ខ្ពស់ទៅលើគុណភាព សុវត្ថិភាព ផាសុខភាព និងផ្ដល់ជូននូវការថែទាំយ៉ាងយកចិត្តទុកដាក់ចំេពាះអតិថិជនជាចំបងពីម្ចាស់គ្រប់គ្រងបុរី។ ពិសេសជាងនេះទៅទៀតផ្ទះនីមួយៗមានទំហំស្តង់ដារ មានចំណតធំទូលាយ ជាប្រភេទផ្ទះអាជីវកម្ម ដែលមានផ្លូវធំទូលាយ ១២ម៉ែត្រ និងវីឡាភ្លេាះ ដែលមានជាន់ដំបូលខាងលើត្រូវបានរចនាឡើងទុកសម្រាប់អតិថិជនរៀបចំជាសួនលំហែ ស្កាយបារ ឬសួនបន្លែដែលល្អនិងសាកសមបំផុតសម្រាប់ការរស់នៅ ឬវិនិយោគ និងប្រកបអាជីវកម្មគ្រប់ប្រភេទ។

ក្នុងឱកាសសម្ពោធការដ្ឋានសាងសង់នេះដែរ បុរី The Residence បានផ្ដល់ជូនទៅដល់អតិថិជនជាមួយនឹង ការបញ្ចុះតម្លៃរហូតដល់ ១០% ឬលក្ខខណ្ឌបង់ប្រាក់ងាយ ស្រួលបំផុតដែលមិនធ្លាប់មានដោយបង់រំលោះរហូតដល់ ១០០% ឬក៏បង់ត្រឹមតែ ១% រហូតដល់២៤ខែដោយគ្មានការប្រាក់ និងមានបន្ថែមនូវគ្រឿងបរិក្ខារផ្ទះផ្សេងៗជាច្រើនទៀត។ នេះជាឱកាសល្អសម្រាប់អ្នកទិញសម្រាប់រស់នៅ ទិញសម្រាប់វិនិយោគ ឬក៏ទិញដើម្បីប្រកបអាជីវកម្មគ្រប់ប្រភេទនោះ លោកអ្នកអាចអញ្ជើញមកទស្សនានៅក្នុងគម្រោងផ្ទាល់បាន៕

សម្រាប់អតិថិជនដែលមានបំណងចង់ធ្វើការទិញផ្ទះបុរី The Residence សូមធ្វើការទំនាក់ទំនងមកផ្នែកលក់តាមរយះលេខទូរស័ព្ទ
៖078 31 32 33 ឬតាមរយៈ Telegram https://t.me/DLJenny078, 096 831 32 33 ឬតាមរយៈ Telegram https://t.me/DLMalineath096, 088 931 32 33 ឬតាមរយៈ Telegram https://t.me/DLNita088 ឬគេហទំព័រ Facebook https://www.facebook.com/dlpropertydevelopment