(តូក្យូ)៖ ក្រុមអត្តពលិកមកពីប្រជាមានិតចិន បានបន្តនាំមុខឈរនៅកំពូលតារាងមេដាយនៃព្រឹត្តិការណ៍ Tokyo Olympic Games ដែលបានកំពុងធ្វើការប្រកួតប្រជែងយ៉ាងស្វិតស្វាញនៅលើទីលានជារៀងរាល់ថ្ងៃនេះ។

គិតត្រឹមព្រឹកថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១ នេះ ការប្រកួតប្រជែងទាំង ៣៣ប្រភេទកីឡា ស្មើនឹង ៣៣៩វិញ្ញាសានោះ ឃើញថាអត្តពលិកចិននៅតែបន្តនាំមុខក្នុងតារាងមេដាយ ក្រោយពិធីបើកការប្រកួតជាផ្លូវការបានរយៈពេល ៤ថ្ងៃមកនេះ ដោយឈ្នះមេដាយសរុបបឋមមានដល់ទៅ ១១គ្រឿងច្រើនជាងគេ។

ចិន ឈ្នះមេដាយមាសបាន ៦គ្រឿងច្រើនជាងអត្តពលិកនៃប្រទេសម្ចាស់ផ្ទះជប៉ុនតែ ១ប៉ុណ្ណោះដែលប្រទេសទាំងពីរបានឈ្នះមេដាយប្រាក់ ១គ្រឿងដូចគ្នា តែជប៉ុនពុំទាន់ឈ្នះមេដាយសំរិទ្ធឡើយ ដ្បិតចិនឈ្នះបាន ៤គ្រឿងរួចទៅហើយ។

តែយ៉ាងណា អាមេរិកដែលតែងតែប្រជែងមេដាយប្រកៀកប្រកិតជាមួយចិនទាំងសព្វាវុធ សេដ្ឋកិច្ច និងនយោបានការបរទេសផងបានកំពុងឈរនៅលេខរៀងទី៣ នោះទេដោយឈ្នះមេដាយសរុបបាន ១០គ្រឿងផងដែររួមមានមេដាយមាស៤ ប្រាក់២ និងសំរិទ្ធ៤គ្រឿងក្នុងចំណោមអត្តពលិកមកពី ១១ប្រទេសដែលឈ្នះមេដាយ៕