(ភ្នំពេញ)៖ រថយន្ត MG ZS ជំនាន់ថ្មី ត្រូវបានបំពាក់ដោយម៉ាស៊ីនសាំង ដែលទទួលបានការគាំទ្រជាខ្លាំងតាំងពីឆ្នាំ២០២០។ វាត្រូវបានតេស្តសាកល្បងប្រព័ន្ធសុវត្ថិភាព ដោយ ASEAN NCAP រហូតដល់ចុងឆ្នាំ២០២០ ហើយវាទទួលបានពិន្ទុសរុប៨១ ដែលពិន្ទុមួយស្ថិតក្នុងកម្រិតផ្កាយ៥ នៃចំណាត់ថ្នាក់សុវត្ថិភាព។

ឥឡូវនេះ គឺមានលក់នៅប្រទេសកម្ពុជាហើយ ជាមួយនឹងតម្លៃចាប់ពី៣០,៣០០ដុល្លារ ហើយបង់ប្រចាំខែចាប់ពី២៤៧ដុល្លារ ប៉ុណ្ណោះជាមួយនឹងកញ្ចប់ប្រម៉ូសិនដូចជា៖ កម្រាលជើងប្រណិត, ស្កុត UV ការពារកម្តៅ, ស្លាកលេខ និងការធានារយៈពេល៣ឆ្នាំ។

ការការពារផ្នែកក្បាល និងជើងរបស់អ្នកបើកបរ ក៏ដូចជាអ្នករួមដំណើរផ្នែកខាងមុខ ត្រូវបានគេវាយតម្លៃស្ថិតក្នុងកម្រិតមួយយ៉ាងល្អ។ ទោះបីជាយ៉ាងណាក៏ដោយ ការការពារផ្នែកទ្រូង និងជង្គង់ស្តាំរបស់អ្នកបើកបរ ត្រូវបានគេវាយតម្លៃថា ការការពារមានលក្ខណៈគ្រប់គ្រាន់។ ពិន្ទុ៩០ភាគរយ ក្នុងការធ្វើតេស្តរបស់រថយន្ត MG ZS គឺការពារមនុស្សពេញវ័យ ដែលជាចំណាត់ថ្នាក់លំដាប់ផ្កាយ៥ និងពិន្ទុ៨៤ភាគរយ ក្នុងការធ្វើតេស្តគឺការពារដល់កុមារ។

ការតេស្តប្រព័ន្ធសុវត្ថិភាពជំនួយរបស់រថយន្ត MG ZS គឺទទួលបានពិន្ទុកម្រិតC+ ដែលត្រូវបានបំពាក់ដោយពោងសុវត្ថិភាពខាងមុខពីរ, ប្រព័ន្ធហ្វ្រាំង ABS, ប្រព័ន្ធផ្តល់ដំណឹងពីខ្សែក្រវ៉ាត់, ការកំណត់ពីបន្ទុក នៃអ្នកបើកបរ និងអ្នករួមដំណើរខាងមុខ និង ប្រព័ន្ធទប់លំនឹង។ ទាក់ទងទៅនឹងមុខងារសុវត្ថិភាពនេះ រថយន្ត MG ZS បង្ហាញថាមានសមត្ថភាពខ្ពស់ទៅលើប្រព័ន្ធហ្វ្រាំងហើយវាត្រូវបានគេផ្តល់ឱ្យនូវពិន្ទុយ៉ាងល្អឥតខ្ចោះគឺ8/8នៅក្នុងការធ្វើតេស្តនេះ។

យើងសម្គាល់ថារថយន្ត MG ZS បានបំពាក់ដោយប្រព័ន្ធហ្វ្រាំង Anti-lock Brake System ដែលជាចំណុចមួយក្នុងការរួមចំណែក ដល់លទ្ធផលនៃការធ្វើតេស្ត ប្រព័ន្ធហ្វ្រាំង និងប្រព័ន្ធសុវត្ថិភាព។ លក្ខណៈពិសេសស្តង់ដារនេះ គឺពិតជាផ្តល់នូវភាពពេញនិយមដល់ MG ZS ផងដែរ។

រថយន្ត MG ZS ឆ្នាំ២០២១ ពិតជាលេចធ្លោ និងមានភាពទាក់ទាញសម្រាប់ជំនាន់ថ្មីនេះ ដោយមានការរចនាផ្នែកខាងក្រៅយ៉ាងស្រស់សោភា អមនឹងយ៉ាន់ស្ព័រស៊េរីថ្មី, កាំមេរ៉ា៣៦០, កាំមេរ៉ាថតក្រោយ និងសេនស័រជំនួយពេលចំណតរថយន្ត, ដំបូលលើបើកបែប panoramic sunroof, អូតូកញ្ចក់ក្តោបអូតូ, អេក្រង់កម្សាន្តទំហំ១០.១អ៊ីញ អាចភ្ជាប់ជាមួយ Apple CarPlay និង Android Auto, រន្ធ USB, ប្រព័ន្ធម៉ាស៊ីនត្រជាក់មុខក្រោយ, រួមនឹងមុខងារប្រើប្រាស់ ទំនើបៗជាច្រើនទៀត ដែលអនុញ្ញាតឲ្យអ្នកទទួលបាននូវស្ទីលថ្មីថ្មី ជាមួយនឹងតម្លៃសមរម្យពី New MG ZS។

សម្រាប់ព័ត៌មានលម្អិត អាចចូលទៅកាន់ Page: https://www.facebook.com/MGCambodia/