(ភ្នំពេញ)៖ ដើម្បីបំពេញតម្រូវការរបស់អតិថិជនឱ្យគ្រប់គ្រាន់ ក្នុងការប្រើប្រាស់ផលិតផលប្រេងឥន្ធនៈ ក្រុមហ៊ុនកម្ពុជាតេលា បាននាំចូលផលិតផល ប្រេងឥន្ធនៈ មួយប្រភេទទៀតហើយ គឺប្រេងសាំងស៊ុបពែរ UNL 98 ដែលជាប្រភេទប្រេងឥន្ធនៈ ជួយការពារម៉ាស៊ីនយានយន្ដបានល្អ បង្កើនថាមពលសម្រាប់រថយន្ដល្បឿនលឿន ធ្វើដំណើរបានកាន់តែឆ្ងាយ និងជាផលិតផលប្រេងឥន្ធនៈគុណភាពខ្ពស់ សម្រាប់ថែទាំយានយន្តតាមស្តង់ដារកំណត់របស់ក្រុមហ៊ុនផលិត។
ប្រេងសាំងស៊ុបពែរ UNL 98 ជាផលិតផលមានគុណភាពខ្ពស់ និងមានអត្ថប្រយោជន៍ច្រើនដូចជា៖ ជួយសម្អាតម៉ាស៊ីនយានយន្តបានល្អ, បង្កើនថាមពលសម្រាប់ រថយន្ត ល្បឿនលឿនធ្វើដំណើរបានកាន់តែឆ្ងាយ, ការពារបរិស្ថាន និងកាត់បន្ថយផ្សែងពុលបានច្រើនផងដែរ។
ចំពោះផលិតផលថ្មីប្រេងសាំងស៊ុបពែរ UNL 98 មានលក់នៅស្ថានីយតេលា ដែលបានធ្វើការកែលម្អរួចរាល់ហើយប៉ុណ្ណោះ។ ចំពោះស្ថានីយ តេលានៅទូទាំង ប្រទេសក្រុមហ៊ុននឹងធ្វើការកែលម្អ ដើម្បីដាក់លក់ផលិតផលថ្មី ដែលមានគុណភាពខ្ពស់ ប្រេងសាំងស៊ុបពែរ UNL 98 នេះផងដែរ៕