(តូក្យូ)៖ នៅពេលនេះក្រុមអត្តពលិកអង់គ្លេស រកបានមេដាយមាសនៅកីឡាចម្រុះ Tokyo Olympic 2020 ដែលធ្វើបានដោយ Adam Peaty លើប្រភេទកីឡាហែលទឹកចំងាយ ១០០ម៉ែត្រ ហើយនេះក៏ជាការការពារជយលាភីមេដាយមាសរបស់គេកាលឆ្នាំ២០១៦ នៅប្រេស៊ីលផងដែរ ខណៈរូបគេជាជើងឯកកម្រិតពិភពលោក ឆ្នាំ២០១៩។

នេះជាការឈ្នះមេដាយមាសរបស់ក្រុមអង់គ្លេស ដែលធ្វើបានលើវិញ្ញាសាហែលទឹកផ្នែកបុរស ១០០ម៉ែត្រនៅ Tokyo Olympic 2020 នៅពេលដែលទើបរកបានមេដាយសរុបបាន ៤គ្រឿងដោយមាស១ ប្រាក់២ និងសំរិទ្ធ ១គ្រឿង ខណៈក្រុមចិន នៅតែបន្តឈរកំពូលតារាងមេដាយមាស ៦គ្រឿង និងសរុប ១៣គ្រឿង ដោយម្ចាស់ផ្ទះជប៉ុន រកបានមាស ៥គ្រឿងនិងប្រាក់ ១គ្រឿងបណ្តោះអាសន្ន។

Adam ធ្លាប់ធ្វើបាន ៥៧.៣៧វិនាទីនៅការប្រកួតហែលទឹកផ្នែកបុរសនៅ Tokyo Olympic 2020 ខណៈមេដាយប្រាក់បានទៅលើអត្តពលិកហូឡង់ Arno Kamminga និងអ៉ីតាលី Nicolo Martinenghi ធ្វើបានមេដាយសំរិទ្ធ៕