(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife Nutrition កម្ពុជា ដែលត្រូវបានគេទទួលស្គាល់ថាជា ក្រុមហ៊ុនឈានមុខគេផ្នែកអាហារូបត្ថម្ភ ចែករំលែកពីហេតុផលដែលប្រព័ន្ធភាពស៊ាំរបស់យើង គឺជាអ្នកការពារដ៏អស្ចារ្យ។

តួនាទីរបស់ប្រព័ន្ធភាពស៊ាំយើង គឺជួយការពាររាងកាយរបស់យើងពីជំងឺ និងធ្វើឱ្យជាសះស្បើយពីជំងឺផងដែរ។ របបអាហារមិនល្អ ដែលមានកាឡូរីខ្ពស់ពីស្ករ សាច់ និងផលិតផលទឹកដោះគោ តែងតែផ្សារភ្ជាប់ជាមួយបញ្ហាសុខភាពដូចជា៖ ជំងឺធាត់ និងបញ្ហារំលាយអាហារ។ ប៉ុន្តែពួកវាក៏អាចបង្កឱ្យមានអតុល្យភាព ដល់ប្រព័ន្ធភាពស៊ាំរបស់យើង ដែលក្រោយមកធ្វើឱ្យវាចុះខ្សោយផងដែរ។

ការទទួលទានអាហារ ដែលមិនមានជីវជាតិជាប្រចាំអាចបំផ្លាញ ដល់ប្រព័ន្ធការពាររាងកាយរបស់យើង ដែលជាលទ្ធផល បញ្ហាទាំង
នេះអាចធ្វើឱ្យយើងងាយនឹងមានជំងឺផ្សេងៗ។

ហេតុអ្វីបានជាប្រព័ន្ធភាពស៊ាំរបស់យើង គឺជាអ្នកការពារដ៏អស្ចារ្យ? យើងចង់ឱ្យអ្នកគិតថា រាងកាយរបស់អ្នកគឺជាបន្ទាយ ដែលត្រូវបានរៀបចំបានយ៉ាងល្អប្រសើរ។ ជារៀងរាល់ថ្ងៃ រាងកាយរបស់ យើងការពារខ្លួន យើងដោយស្ងាត់ៗពីគ្រោះថ្នាក់ និងជំងឺផ្សេងៗតាមរយៈប្រព័ន្ធការពាររាងកាយ។

ប្រសិនបើការពារមិនបានជោគជ័យ វានឹងត្រៀមជួសជុលរាងកាយម្តងទៀត នៅពេលចាំបាច់។ ហេតុដូចនេះហើយ ទើបអាហារូបត្ថម្ភ ពិតជាមានសារៈសំខាន់ណាស់។ កោសិការបស់យើងត្រូវការសារធាតុចិញ្ចឹមដែលមានទម្រង់ជា៖

* Macronutrients
* Micronutrients
* Phytonutrients

នៅក្នុងជំពូកទាំង៣នេះ យើងយល់ដឹងពីសារៈសំខាន់នៃប្រូតេអ៊ីន និងជាតិខ្លាញ់ដែលផ្តល់សុខភាពល្អមានដូចជា៖ អូមេហ្គា ៣ ឥទ្ធិពលនៃជាតិសរសៃ ដែលជួយទ្រទ្រង់ microbiome របស់យើង និងវិតាមីន ជាតិរ៉ែ និងសារធាតុចិញ្ចឹមពីរុក្ខជាតិ ដែលជួយ
ឱ្យរាងកាយរបស់យើងស្ថិតនៅក្នុងស្ថានភាពល្អប្រសើរ។

រឿងរ៉ាវជីវិតពិត ស្តីពីលទ្ធផលនៃអាហារូបត្ថម្ភល្អ ស្របពេលដែលកង្វះអាហារូបត្ថម្ភ គឺពិតជាកម្រនៅក្នុងប្រទេសដែលអភិវឌ្ឍន៍ មនុស្សជាច្រើននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ពុំទទួលបានវីតាមីនគ្រប់គ្រាន់ក្នុងរយៈពេលយូរអង្វែងទេ។ កាលពីឆ្នាំ១៩៧៦ គ្រូពេទ្យផ្នែកភ្នែកម្នាក់បានចំណាយពេលវេលា ធ្វើការនៅប្រទេសឥណ្ឌូនេស៊ី ដើម្បីកាត់បន្ថយចំនួនកុមារ ដែលអាចពិការភ្នែកដោយសារកង្វះវីតាមីន A។ គាត់សង្កេតឃើញថា នៅពេលដែលពួកគេទទួលបានវីតាមីន A ពួកគេក៏នឹងមិនមានផលប៉ះពាល់ដល់ជីវិត ដោយសារការឆ្លងមេរោគផ្សេងៗ ដូចជាកញ្ជ្រឹល ឬជំងឺរាគរូសទេ។

រឿងរ៉ាវទាំងនេះបាននាំឱ្យមានការសិក្សា និងការផ្តល់ជាយោបល់ពីអង្គការសុខភាពពិភពលោក (WHO) ស្តីពីការផ្គត់ផ្គង់វីតាមីន A បន្ថែមលក្ខណៈជាសកល។ ធនាគារពិភពលោក (The World Bank) ក៏បានប្រកាសដែលថា ការផ្គត់ផ្គង់វីតាមីន A បន្ថែម គឺជាចំណាយដែលមានប្រសិទ្ធភាពបំផុត ក្នុងចំណោមការចំណាយផ្សេងៗទៅលើសុខភាព។

ដូច្នេះហើយ នេះបង្រៀនឱ្យយើងឃើញថា មិនថាតែវីតាមីន A, D ឬC ទេ ជាតិរ៉ែ ដូចជាម៉ាញ៉េស្យូម ឬស័ង្កសី ឬសារធាតុប្រឆាំងអុកស៊ីតកម្មពីរុក្ខជាតិ ឬប្រូតេអ៊ីននោះទេ កោសិការបស់យើងក៏ត្រូវការតុល្យភាព នៃសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងត្រឹមត្រូវដើម្បីបំពេញមុខងាររបស់វាដែរ។

ការទទួលទានរបបអាហារដែលមានតុល្យភាពជាមួយនឹងវីតាមីន ជាតិរ៉ែ និងសារធាតុចិញ្ចឹមត្រឹមត្រូវ ខណៈពេលដែលអនុវត្ត
ការរស់នៅប្រកបដោយសុខភាពល្អគឺជាវិធីសាស្រ្តដ៏ល្អបំផុត ដើម្បីធ្វើឱ្យប្រព័ន្ធភាពស៊ាំ របស់អ្នកធ្វើការបានល្អ និងតាមមុខងារ
របស់វាគឺ៖ ការពាររាងកាយរបស់អ្នក។

Herbalife Nutrition គឺជាក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោកមួយ ដែលបានផ្លាស់ប្តូរជីវិតរបស់មនុស្ស ជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួន ចាប់តាំងពីឆ្នាំ១៩៨០។ យើងផ្តល់គុណភាពខ្ពស់ ផលិតផលដែលមានលក្ខណៈវិទ្យាសាស្ត្រ ដែលបានលក់នៅក្នុងជាង ៩០ប្រទេស ដោយសមាជិកឯករាជ្យរបស់យើងដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជន ប្រកាន់ខ្ជាប់នូវរបៀបរស់ នៅដែលមានភាពសកម្ម និងមានសុខភាពល្អ។

តាមរយៈយុទ្ធនាការជាសកលរបស់ក្រុមហ៊ុន ដើម្បីលុបបំបាត់បញ្ហាកង្វះខាតអាហាររូបត្ថម្ភ Herbalife Nutrition ក៏បានប្តេជ្ញាចិត្តក្នុងការនាំយកអាហារូបត្ថម្ភ និងការអប់រំដល់សហគមន៍ នៅជុំវិញពិភពលោក។ សម្រាប់ពត៌មានបន្ថែម, សូមចូលទៅកាន់ IAmHerbalifeNutrition.com៕