(ភ្នំពេញ)៖ វិទ្យាស្ថាន ខេមអេដ ជាវិទ្យាស្ថានដែលផ្តល់ការបណ្តុះបណ្តាលទៅលើ ថ្នាក់បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ ដែលមានការទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិ។

សម្រាប់ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានខេមអេដនេះផងដែរ គឺជាបរិញ្ញាបត្រមួយដែលនិស្សិតសិក្សារយៈពេល៤ឆ្នាំ ទទួលបានសញ្ញាបត្រពីរក្នុងពេលតែមួយ។ ដោយក្នុងនោះដែល និស្សិតនឹងទទួលបានបរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ដែលមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយសញ្ញាបត្រអន្តរជាតិ អ្នកបច្ចេកទេសផ្នែកគណនេយ្យ Certified Accounting Technician (CAT) ដែលចេញពីសមាគមគណនេយ្យករជំនាញអន្តរជាតិ ACCA ដែលមានទីតាំងនៅចក្រភពអង់គ្លេស និងមានការទទួលស្គាល់ រហូតដល់ ១៨៣ ប្រទេសលើពិភពលោក។

រួមបន្ថែមលើជំនាញបច្ចេកទេស និងជំនាញទន់ និស្សិតនឹងទទួលបាននូវចំណេះដឹងជាច្រើនទៀតដូចជា ការធ្វើការងារជាក្រុម ការសិក្សាស្រាវជ្រាវបន្ថែម ភាពជាអ្នកដឹកនាំ ការកសាងនូវទំនុកចិត្ត និងសមត្ថភាពក្នុងការដោះស្រាយបញ្ហាផ្សេងៗ។ ម្យ៉ាងវិញទៀត វិទ្យាស្ថាន ខេមអេដ ក៏បានបង្កើតក្លឹបសិក្សាជាច្រើន មានដូចជា៖ ក្លឹបពាណិជ្ជកម្មអន្តរជាតិ ក្លឹបសវនកម្ម ក្លឹបសមាគមនិសិ្សត ក្លឹបភាសាចិន ក្លឹបវិនិយោគ និងក្លឹបផ្សេងៗទៀត រួមទាំងសកម្មភាពកីឡា ការបោះជំរុំ និងសកម្មភាពសង្គមជាច្រើន ក្នុងគោលបំណងជួយជំរុញលើកទឹកចិត្ត និងបង្កើនសមត្ថភាព ក្នុងការគិត ការធ្វើការជាក្រុម ភាពជាអ្នកដឹកនាំ និងចំណេះដឹងផ្សេងៗ ទៅដល់និស្សិតបន្ថែមទៀត ដែលធ្វើឲ្យពួកគេមានភាពងាយស្រួលក្នុងការស្វែងរកការងារក្រោយបញ្ចប់ការសិក្សា។

ទទ្ទឹមនឹងការសិក្សា វិទ្យាស្ថាន ខេមអេដ បានបន្ថែមនូវកម្មវិធីសម្រាកលំហែកាយ ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ក៏ដូចចជាការប្រារព្ធពិធីបុណ្យជាតិ និងអន្តរជាតិ ដើម្បីបង្កើនភាពស្និតស្នាលរវាងនិស្សិតទាំងអស់ ជួយកាត់បន្ថយនូវភាពតានតឹងពីការសិក្សា ព្រមទាំងទទួលបាននូវបទពិសោធន៍ថ្មីៗពីការចូលរួមនៅក្នុងសកម្មភាពនេះផងដែរ។

ប្រសិនជាប្អូនៗសិស្សានុសិស្ស ឬលោកអ្នកមានចំណាប់អារម្មណ៍ ចុះឈ្មោះសិក្សាលើកម្មវិធីបរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ ប្អូនៗអាចចុះឈ្មោះអនឡាញតាមរយៈ https://web.cam-ed.com/beta/ba-register ឬទំនាក់ទំនងផ្ទាល់ ទៅកាន់វិទ្យាស្ថានខេមអេដ ប៊ីហ្សនេសស្គូល តាមរយៈសារអេឡិចត្រូនិច [email protected] ឬលេខទូរស័ព្ទ៖ 023 986 523 / 012 618 988។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការ www.cam-ed.com ជាមួយឱកាសអាហារូបករណ៍ជាច្រើនកន្លែង រង់ចាំនិស្សិតមានសមត្ថភាព អ្វីដែលកាន់តែពិសេសនោះការដាក់ពាក្យ និងប្រឡងចូលសិក្សា សិស្សានុសិស្សអាចធ្វើបានតាមប្រព័ន្ធអនឡាញ និងដោយឥតគិតថ្លៃ៕