(តូក្យូ)៖ គិតត្រឹមម៉ោង ៥លា្ងចថ្ងៃចន្ទនេះ (ម៉ោងនៅកម្ពុជា) ក្រុមអត្តពលិកអាមេរិក USA រកបានមេដាយមាស ៧គ្រឿងឡើងទៅឈរលេខ១ កំពូលតារាងចំណាត់ថ្នាក់ Tokyo Olympic 2020 នៅពេលក្រុមចិន រកបាន ៦គ្រឿងដដែល ក្នុងចំណោម ២០ប្រទេសដែលរកបានមេដាយមាស ប្រចាំព្រឹត្តិការណ៍ ៤ឆ្នាំម្តងនេះបណ្តោះអាសន្ន គិតត្រឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។

ក្រុមកីឡាករ-កីឡាការិនីអាមេរិក បានហក់ឡើងទៅឈរលើកំពូលតារាងមេដាយវិញនេះ ក៏ព្រោះតែរកបានមេដាយមាស ៧គ្រឿង ប្រាក់៣ និងសំរិទ្ធ ៤គ្រឿង សរុប ១៤គ្រឿង ដ្បិតនៅចាញ់ក្រុមអត្តពលិកចិន ដែលរកបានសរុប ១៥គ្រឿង តែធ្វើបានមេដាយមាសតែ ៦គ្រឿង ប្រាក់៣ និងសំរិទ្ធ ៦គ្រឿង ខណៈម្ចាស់ផ្ទះជប៉ុន រកបាន ១០គ្រឿងសរុបក្នុងនោះដែរមាន មេដាយមាស៦ ប្រាក់១ និងសំរិទ្ធ ៣គ្រឿងបណ្តោះអាសន្ន៕