(ឡុងដ៏)៖ ក្លិប Tottenham Hotspur ទិញបានធ្វើការកីឡាករខ្សែបម្រើ Bryan Gil ក្នុងតម្លៃប្រមាណ ២១.៦លានផោនដែលមានកិច្ចសន្យា ៥ឆ្នាំនៅទឹកដីលីគអង់គ្លេស ជាមួយការផ្លាសប្តូរកីឡាករ Erik Lamela ជាមួយក្លិប Sevilla វិញ។នេះបើតាមការចេញផ្សាយដោយ Sky Sport នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។

បុរសវ័យ ២០ឆ្នាំ Bryan Gil បានព្រមព្រៀងកិច្ចសន្យាជាមួយក្លិប Spurs ដែលបច្ចុប្បន្នរូបគេកំពុងលេងក្នុងឈុតជម្រើសជាតិ U23 អេស្ប៉ាញ នៅព្រឹត្តិការណ៍ Tokyo Olympic 2020 ដែលបង្ហាញខ្លួនបាន ៣ប្រកួតហើយ ខណៈរូបគេបង្ហាញខ្លួនបាន ២១ប្រកួតជាមួយក្លិប Sevilla។

គ្រាដែល Lamela បានបញ្ចប់កិច្ចសន្យារយៈពេល ៨ឆ្នាំជាមួយក្លិប Spurs ដែលបាននាំមកពីក្លិប Roma ក្នុងតម្លៃដ៏ខ្ពស់មួយ ៣០លានផោនកាលឆ្នាំ២០១៣ ខណៈដែលរូបបានបង្ហាញខ្លួនជាមួយក្លិបមាន់ខ្នាយមាស ២៥៧ប្រកួតរកបាន ៣៧គ្រាប់ ខណៈខ្សែប្រយុទ្ធអាហ្សង់ទីន Lamela បានព្រមព្រៀង ៣ឆ្នាំជាមួយក្លិបអេស្ប៉ាញ Sevilla ដែលស្ថិតក្នុងលីគ La Liga៕